សកម្ម​ជនដី​ធ្លី ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ៤​រូប ត្រូវ​បាន​ដោះលែ​ង​ឱ្យ​មាន​សេរីភាពវិញហើយ

សារព័ត៌មាន​​ Cambodia News  /

ភ្នំ​ពេញ(២១ មករា ២០១៤)៖ សកម្មជនទាំង ១១នាក់ រួម មានមេដឹកនាំសំខាន់ៗ ដូចជា លោក រ៉ុង ឈុន, ទេព វណ្ណី, យ៉ោម បុបា្ជ និងបូ ឆវី ជា ដើម ដែល​ត្រូវ​កម្លាំ​ងនគ​របាលរា​ជធានីភ្នំ ​ពេញ ​ចាប់​ ខ្លួន ​កាលពី​ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នៅ​មុខ​ស្ថាន​ទូត​អាម៉េរិក​  ត្រូវបានសមត្ថកិច្ច ដោះលែងឱ្យមានសេរីភាពវិញហើយ នារសៀលម៉ោង ១ និង ៥២នាទី ថ្ងៃដដែលនេះ។

សានេះបើយោងតាមអ្នកនាំពាក្យ សាលា រាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ​បាន​ឲ្យ​ដឹង​ថា ពួកគេ ទាំង ១១នាក់ ត្រូវបាននគរបាលរាជធានីភ្នំ ពេញ ធ្វើការអប់រំ និង​ឱ្យ​ធ្វើ​កិច្ច​សន្យា ​បញ្ឈប់ការតវ៉ា និងប្រមូលផ្ដុំខុសច្បាប់នា ពេលលើកក្រោយទៀត ។

គួរបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៨ និង៣០នាទីកាលពីព្រឹកថ្ងៃទី២១ ខែ មករា កម្លាំងនគរបាលរាជធានីភ្នំពេញសហ ការជាមួយកម្លាំងនគរបាល ខណ្ឌដូនពេញ និង​កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានឃាត់ខ្លួន ជាបន្ដបន្ទាប់ នូវសកម្មជនតវ៉ាដែលដឹកនាំ ដោយ​លោក រ៉ុង ឈុន, ទេព វណ្ណី និង យ៉ោម បុបា្ជ ជាដើម ពីបទ ប្រមូលផ្ដុំគ្នា ដោយ​គ្មាន​ការអនុញ្ញាតនៅមុខស្ថានទូតអា ម៉េរិក ស្ថានទូតអង់គ្លេស និងស្ថានទូតបារាំង ក្នុងគោលបំណង ដាក់ញត្ដិសូមឱ្យជួយអន្ដរា គមន៍ដោះលែង សកម្មជនទាំង ២៣នាក់ ដែលត្រូវចាប់ខ្លួនកាលពីពេលកន្លងទៅដឹក នាំដោយលោក វ៉ន ពៅ នោះ ។

ក្រោយការ ចាប់ខ្លួន សកម្មជនទាំង ១១នាក់រួចមក ក្រុម​ដែល​នៅ​សេស​សល់​បាន​នាំ​គ្នា​ទៅ​ ប្រមូលផ្ដុំគ្នា នៅមុខស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីអំពាវនាវឱ្យដោះ លែងសកម្មជនរបស់ពួកគេ ៕

Related Articles

Back to top button
Close
Close