អនុប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានដោះលែងវិញហើយនៅព្រឹកនេះ
សារព័ត៌មាន Cambodia News /
ភ្នំពេញ(២០ មករា ២០១៤) ៖ នៅទីបំផុតទៅ ក្រោយពីត្រូវបានឃុំខ្លួនដើម្បីសាកសួរអស់រយៈពេលមួយយប់ លោកសុខ ឈុនអឿង ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានសមត្ថ កិច្ចដោះលែងចេញពីស្នងការនគរបាលរាជធានីភ្នំពេញហើយ នៅម៉ោងជាង១០ ព្រឹកថ្ងៃទី២០ចែមករានេះ។
ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកសុខ ឈុនអឿង ត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃអាទិត្យម្សិលមិញ ខណៈដែលលោកនិងសកម្មជនជាច្រើននាក់ផ្សេងទៀត កំពុងជួបជុំនៅមុខព្រះអង្គដងកើ ដើម្បីអុជធូប បួងសួង សុំឲ្យមានការដោះ លែងសកម្មជនទាំង២៣នាក់។
លោកត្រូវបានក្រុមសមត្ថកិច្ចចម្រុះ ឃាត់ខ្លួន និងបញ្ជូនទៅសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញអស់មួយយប់។ គ្មានការបញ្ជាក់ណាមួយពីអាជ្ញាធរមានសមត្ថកិច្ចថា ការឃាត់ខ្លួនលោកសុខ ឈុនអឿន ធ្វើឡើងដោយសារមូលហេតុអ្វីឡើយ៕