ទីប្រឹ​ក្សា​សម្តេច​ម៉ែ​ប្រតិ​កម្ម​ នឹង​គំនិត​យក​ព្រះ​មហាក្ស​ត្រពាក់​ព័ន្ធ​នយោ​បាយ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​៖ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ព្រះបរមរាជវាំង​មួយ​ចំនួន​បញ្ចេញ​ ប្រតិកម្ម ចំ​ពោះ​ ការ​ស្នើ​ណា​មួយ​ពី​ក្រុម​បញ្ញវន្ត និង​អ្នក​នយោបាយ​ចូលនិវត្តន៍ អោយ​ព្រះមហាក្សត្រ និង​សម្តេ​ច​ម៉ែ​ ចូល​ព្រះ​កាយ​​ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​ទំនាស់​នយោបាយ​កម្ពុជា​នាបច្ចុប្បន្ននេះ​។

sihamoniទីប្រឹក្សា​ព្រះរាជ​លេខាធិការ​ដ្ឋាន​របស់​សម្តេច​ព្រះមហាក្សត្រី​មុនីនាថ សីហនុ លោកអ៊ុំ ដារ៉ា​វុធ ​បាន​​ថ្លែង​ឲ្យ​ដឹង​​នៅ​​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ថា ព្រះ​មហាក្សត្រ​គឺ​ជា​និម្មិតរូបនៃឯកភាពជាតិ និរន្តរភាព ស្ថេរភាព នយោបាយ និង​បូរណភាពទឹកដី ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​៨។

​ ប្រតិកម្មនេះ ត្រូវបានធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយកដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃសៅរ៍​បាន​បង្ហើ​ប​អំពី​ការ​ផ្តល់​យោបល់ដើម្បី​ដោះស្រាយ​ទំនាស់​ នយោបាយ​នេះ។ បើតាម​លោក​នាយក​រដ្ឋ​មន្ត្រី អ្នកផ្តល់​គំនិត​ដែល​បាន​សរសរជាភាសាអង់គ្លេស​ផងនោះ​បាន​បង្ហាញ​សេណារីយ៉ូ​៣។

លោក​អ៊ុំ ដារ៉ាវុធ និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​មិន​បាន​បញ្ចេញអត្តសញ្ញាណ​ក្រុម​អ្នក​នយោបាយ​ចូលនិវត្ត​ន៍​នោះឡើយ។ ប៉ុន្តែ​សម្រាប់​លោក​អ៊ុំ​ ដារ៉ា​វុធ ការ​ផ្តល់​យោបល់​បែបនេះ មាន​តែ​ការ​បន្តុះ​បង្អាប់ និង​ធ្វើ​អោយប៉ះពាល់ដល់ព្រះកិត្តិនាម​របស់​អង្គ​សម្តេច​ម៉ែ និង​អង្គ​ព្រះ​មហាក្សត្រ​តែ​ប៉ុណ្ណោះ៕

Related Articles

Back to top button
Close
Close