ប្រជា​ជន​ឥណ្ឌា​ផ្អើល ​នាំ​គ្នា​ផឹក​ទឹក​នោម​គោ ​ដើម្បី​ព្យា​បាល​ជំងឺ​

សារព័ត៌មាន​​ Cambodia News /

ឥណ្ឌា(២០ មករា ២០១៤)៖ យោង​តាម​សារព័ត៌មានបរទេសមួយបានចុះផ្សាយនៅថ្ងៃទី១៧ ខែមករាកន្លងទៅនេះថា នៅប្រទេសឥណ្ឌាប្រជាជន មួយចំនួនដែលកាន់សាសនាហិណ្ឌូបាន នាំគ្នាផឹកទឹកនោមគោថ្មីៗដែលពួកគេជឿថានឹងអាចជួយធ្វើឲ្យមាន សុខភាពល្អ ហើយអាចព្យាបាលជំងឺនានាទៀតផង។

Ravuth-181លោក Jairam Singhal អាយុ៤២ឆ្នាំ ជាអ្នកជឿ លើរឿងនេះដែរបាននិយាយថា លោកមានជំងឺទឹកនោមផ្អែម ហើយចាប់ពីពេល ដែលលោកចាប់ផ្តើមផឹកទឹកនោមគោមក កម្រិតជាតិស្ករក្នុងឈាមក៏មានការ ថយចុះដែរ។

បន្ទាប់ពីឃើញថាវាមានប្រសិទ្ធភាពដូច្នេះ លោក Jairam Singhal ចង់ផ្តើមបើកហាងមួយ ដើម្បីលក់ទឹកនោមគោ ទៅដល់អតិថិជនដែលត្រូវការ ផងដែរហើយលោកលើកឡើងថា ទឹកនោមគោក៏អាចផលិតជាថ្នាំផ្សេងៗបាន ដូចជា ថ្នាំដុសធ្មេញ ថ្នាំបន្តក់ភ្នែក សាប៊ូ និងម្សៅលាប ជាដើម។

ឥឡូវនេះ ប្រជាជនឥណ្ឌានៅភាគខាងជើងក្នុងទីក្រុង Agra បានជួបជុំគ្នារៀងរាល់ព្រឹក ព្រហាមមុនថ្ងៃរះ ដើម្បីទទួលទាន ទឹកនោមគោថ្មីនិងស្រស់ៗសម្រាប់ជំនួយ សុខភាព ប៉ុន្តែបើចង់ឲ្យមានប្រសិទ្ធភាពល្អ វាត្រូវតែជាទឹកនោមរបស់គោដែល នៅបរិសុទ្ធពុំមែនជាទឹកនោមរបស់គោដែលបានផ្តល់កំណើតរួចនោះទេ៕

Related Articles

Back to top button
Close
Close