អូស្ដ្រាលី ​ប្រឈម​នឹង​កម្ដៅ​ខ្លាំង​ជា​ប្រវត្ដិ​សាស្ដ្រ​

សារព័ត៌មាន​ Cambodia News /

5_sexfអូស្ដ្រាលី(១៨ មករា ២០១៤)៖ ក្នុងពេល​ដែល​តំបន់​អា​មេ​រិ​ក​ខាងជើង​ ទើបតែ​ឆ្លងកាត់​សីតុណ្ហ​ភាព​ត្រជាក់​ជា​ ប្រវត្ដិសាស្ដ្រ​ ពេល​នេះ​ប្រទេស​អូស្ដ្រាលី​ បាន​ប្រឈម​នឹង​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ពី​ ឆ្នាំ​១៩៣៩​មក​។​

នៅ​តំបន់​ភាគ​ខាងត្បូង​អូស្ដ្រាលី​ សី​តុ​ណ្ហ​ ភាព​ក្ដៅ​ខ្លាំង​បាន​អូស​បន្លាយ​រយៈពេល​៤​ថ្ងៃ​មក​ហើយដោយ​មាន​សីតុណ្ហភាព​ កើនឡើង​ដល់​ទៅ​៤៥​អង្សា​សេ​ ស្ថិត​នៅ​រដ្ឋ​ Adelaide​ នេះ​ជា​កម្ដៅ​ខ្ពស់​បំផុត​មិន​ ធ្លាប់​មាន​តាំងពី​ឆ្នាំ​១៩៣៩​មក​ ។​

​ កម្ដៅ​ ខ្លាំង​បាន​ធ្វើ​ឱ្យ​ព្រៃឈើ​មួយ​កន្លែង​ ឆាបឆេះ​និង​រាលដាល​បំផ្លាញ​ផ្ទះសម្បែង​ ពលរដ្ឋ​អស់​៥២​ខ្នង​ ស្ថិត​នៅ​ភាគ​ខាង​ កើត​ទីក្រុង​ Perth​ ។​ ភ្លើង​ឆេះ​ព្រៃ​ក៏​បាន​ សម្លាប់​មនុស្ស​ម្នាក់​ផង​ដែរ​ពេល​ចូល​ រួម​ពន្លត់​អគ្គិភ័យ​៕

Related Articles

Back to top button
Close
Close