ស៊ូ ​ថេប ​ចោទ​ប្រកាន់​រដ្ឋា​ភិបាល​ថា នៅ​ពី​ក្រោយ​ការ​គប់​គ្រាប់​បែក​

សារព័ត៌មាន​​ Cambodia News /

លោកស៊ូថេប ធឿកស៊ូបាន មេបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ
លោកស៊ូថេប ធឿកស៊ូបាន មេបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ

ថៃ(១៧ ​មករា ២០១៤)៖ មេបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​ស៊ូ​ថេប ធឿក​ស៊ូបាន និយាយថា​ លោក​អោយ​រដ្ឋាភិបាល​ចាំផ្ទះ​ទទួលខុសត្រូវ​ចំពោះ​ការ​​វាយប្រហារ​ដោយ​ គ្រាប់បែក​កាលពី​ថ្ងៃ​ម្សិល មិញ​លើ​បាតុករ​ដែល​ចូលរួម​នៅក្នុង​ការដើរ​ដង្ហែ​ មួយ និង​ជាថ្មីទៀត​លោក​បាន​ប្តេ​​ជ្ញាប​ង្កើ​ន​ការតវ៉ា​ប្រឆាំង​​នឹង​រដ្ឋាភិបាល​ ។

ក្នុង ​សុន្ទរកថា​ ​បន្ទាប់​ពី​ការវាយប្រហារ លោក​ស៊ូ​ថេប​បាន​និយាយថា ការផ្ទុះ​គ្រាប់បែក​ដែល​បណ្តាលអោយ​របួស​​មនុស្ស​៣៦​នាក់ ជា​ស្នាដៃ​រដ្ឋាភិបាល និង​បាន​អំពាវនាវ​អោយ​អ្នក​ប្រឆាំង​តវ៉ា​ទាញ​កម្លាំង​ពី​វា​។​

តែ ​ទោះជា​យ៉ាងណា ប៉ូលិស​បាន​លើក​ជា​សំណួរ​អំពី​ឧបទ្ទវហេតុ​នេះ ដែល​កង សន្តិ សុខ​បា​តុ​បាន​រារាំង​មិនអោយ​ប៉ូលិស​និង​​អ្នកយក​ព័ត៌មាន​ចូល​ទៅ ​កាន់​តំបន់​នៅ​ជិត​កន្លែង​វាយប្រហារ កន្លែង​ដែល​គេ​អះអាង​ថា​បានឃើញ​សព្វាវុធ​ដែល​គេ​ស្តុក​ទុក​។

ជា​ ការឆ្លើយតប លោក​ ស្រី​ នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​ច្រាន​ចោល​ការ​​ចោទ​ប្រកាន់​រ​បស់​PDRC​ដែល​ថា​រដ្ឋាភិបាល​នៅ​​ពីក្រោយ​ ការវាយប្រហារ​៕

New3New4

Related Articles

Back to top button
Close
Close