អាការៈពុលអាហារ

វត្តី/ សារព័ត៌មាន​ Cambodia News /

សុខភាព(១៥ មករា ២០១៤) ៖ ការពុល​អាហារ​ច្រើន​តែ​ធ្វើអោយមាន​រោគសញ្ញា​ដូចជា​ឈឺពោះ​បែប​រមួល​ក្អួត និង​រាគ​។​រឿងនេះ​អាច​ធ្វើអោយ​មាន​ការ​ប៉ះ​បាត់​ជាតិ​ទឹក​មួយ​ចំនួន ហើយ​នៅ​ពេល​មាន​អា​ការៈក្អួត និង​ចង្អោរ​ទៀត​នោះ វា​ប្រហែលជា​ពិបាក​ក្នុង​ការបំពេញ​ជាតិ​ទឹក​វិញ​ណាស់។

morningអាការៈនេះ​អាច​ធ្វើ​ឲ្យ​ទៅ​ជា​មាន​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ជាមិនខាន​។ នៅ​ប្រទេស​កំពុង​អភិ​វឌ្ឈន៍​ដែល​ជា​តំបន់​មាន​ការ​ឆ្លង​ជំងឺ​សុទ្ធ​តែ​ ធ្វើអោយមាន​ជំងឺរាគ​, ហើយ​មនុស្ស​ជាច្រើន​នាក់​ហើយ​ដែល​ស្លាប់​ដោយសារតែ​ការ​ខ្សោះ​ជាតិ​ទឹក​។​

​រោគសញ្ញា​ផ្សេងៗ​ទៀត​ប្រហែលជា​មាន​ការបង្ក​រោគ និង​ប៉ះពាល់​ដោយសារ​តែ​ការពុល​អាហា​រដែរ ដូច្នេះ​រោគសញ្ញា​របស់​វា​អាស្រ័យ​ទៅតាម​សរីរាង្គ​ទាំងនោះ​ដែរ ដូចជា មាន​បញ្ហា​ឈឺ​ក្បាល សឺៗ​ដោយសារ​តែ​ការបង្ក​រោគ​ក្នុង​ខួរក្បាល​។​

ជាមួយនឹង​ការ​បង្គ្រប់​ជាតិ​ទឹក និង​សម្រាក ការបង្ក​រោគ​ភាគ​ច្រើន​អាច​នឹង​ជា​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល ២៤​ម៉ោង​។ អ្នក​គួរតែ​ទំនាក់ទំនង​ទៅ​គ្រូពេទ្យ​បើសិនជា​ការ​ក្អួត និង​រាគ​កើត​មាន​ជាមួយនឹង​រោគ​សញ្ញា​​ ក្តៅខ្លួន, ​មាន​ឈាម​ក្នុង​លាមក​, រោគសញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​ដូចជា ឈឺ​ក្បាល​ពេល​ងើបឈរ​, ខ្សោយ​, មិនសូវ​មាន​ទឹកនោម​៕

Related Articles

Back to top button
Close
Close