មេដឹក​នាំ​ក្រុម​បាតុករ​ថៃ ​គំរាម​ចាប់​ខ្លួន​ យីង​ឡាក់ ​និង​ គណៈ​រដ្ឋ​មន្រ្តី​

សារព័ត៌មាន​ Cambodia News​ /

លោក ស៊ូថេប ថងស៊ូបាន មេដឹកនាំក្រុមចលនាប្រជាជន ដើម្បីប្រជាធិបតេយ្យ
លោក ស៊ូថេប ថងស៊ូបាន មេដឹកនាំក្រុមចលនាប្រជាជន ដើម្បីប្រជាធិបតេយ្យ

ថៃ(១៥ មករា ២០១៤)៖ ​យោងតាមគេហទំព័រ INN របស់ថៃ កាល​ពីថ្ងៃ អង្គារ ទី ១៤ ខែ មករា ​​បានចុះផ្សាយឲ្យដឹងថា លោក ស៊ូថេប ថងស៊ូបាន មេដឹកនាំក្រុមចលនាប្រជាជន ដើម្បី​ប្រជា​ធិបតេយ្យ ​ បានប្រកាសលើវេទិកាថា នាអំឡុង ២-៣ ថ្ងៃ ខាងមុខនេះ ខ្លួន​នឹង​ដឹក​នាំ​ក្រុម​បាតុ​ករ ឡោមព័ទ្ធទីស្នាក់ការរដ្ឋទាំងអស់ ដើម្បី​មិន​ឲ្យ​ចូល​បំពេញ​ការ​ងារ​។

ប្រភព ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា មេដឹកនាំក្រុមបាតុករ ​ បាន​ប្រកាសចាប់ខ្លូន នាយករដ្ឋមន្រ្តី យីងឡាក់ និង គណៈរដ្ឋមន្រ្តី បើសិន រដ្ឋាភិបាល ​​ហើយ​ចូល​កាន់​កាប់ និង កាត់ផ្តាច់ប្រព័ន្ធទឹក ភ្លើង តាមក្រសួង សំខាន់ៗផ្សេងទៀត បើ​សិន​រដ្ឋាភិបាល​នៅ​តែរឹង​ទទឹងមិន​ព្រមចុះ​ចេញ​ពី​តំ​ណែង។

លើសពីនេះ លោក ស៊ូថេប ប្រកាសគំរាមចាប់ខ្លួន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយ​ក​រដ្ឋ​មន្រ្តី ព្រមទាំង ឧបនាយក រដ្ឋមន្រ្តី និង រដ្ឋមន្រ្តីជាច្រើនរូបទៀត ក្នុង​គោល​បំណង​មិន​ទទូល​យករបប ថាក់ស៊ីន និង មិនទទួលស្គាល់ ការបោះឆ្នោតថ្ងៃទី ២ ខែ កុម្ភៈ ខាងមុខនេះ៕

Related Articles

Back to top button
Close
Close