លោក ​សម រង្ស៊ី ចូល​បំភ្លឺ​បន្ទាប់​ពី​លោក ​កឹម ​សុខា ​បញ្ចប់​ការ​ឆ្លើយ​

សារព័ត៌មាន ​Cambodia News /

ភ្នំ​ពេញ​(១៤ មករា ២០១៤) ៖ នៅ​ម៉ោង​ជាង​១០​ព្រឹក ថ្ងៃ​ទី​១៤ ខែមករា​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់ផ្តើម​ចូល​បំភ្លឺ​តាម​ការកោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ​បន្ទាប់ ​ពីលោក រ៉ុង ឈុន និង​លោក កឹម សុខា​​​​ បានបញ្ចប់​ការបកស្រាយ​របស់​ខ្លួន​នៅក្នុង​សវនាការ​របស់​តុលាការ តែ​មិន​ទាន់​អះអាងថា មាន​ការចោទប្រកាន់​អ្វី​នៅឡើយ​ទេ​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

​ការកោះហៅ​អ្នក​ទាំង​បី ធ្វើឡើង​បន្ទាប់​ពី​មាន​ករណី​ប៉ះទង្គិច​ដោយ​ហិង្សា​រវាង​កងកម្លាំង សមត្ថកិច្ច​រាប់រយ​នាក់ និង​ក្រុម​កម្មករ ដែល​តវ៉ា​ទាម​ប្រាក់​ឈ្នួល​១៦០​ដុល្លារ កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ និង​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង បណ្តាលឲ្យ​កម្មករ ៥​នាក់​ស្លាប់ ជាច្រើន​នាក់​រងរបួស និង​មួយចំនួនទៀត​ត្រូវបាន​ចាប់ខ្លួន​។

​កាលពី​ថ្ងៃ​ទី​០៤ ខែ​មករា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន លោក កឹម សុខា ឲ្យចូល​បំភ្លឺ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​៕

Related Articles

Back to top button
Close
Close