លោក ​កឹម ​សុខា ​ទៅ​ដល់​តុលា​ការ​ហើយ​

សារព័ត៌មាន​ Cambodia News /

ភ្នំពេញ(១៤ មករា ២០១៤)៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករានេះ លោក កឹម ​សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៅដល់​តុលាការ​ហើយ​ដើម្បី​ឆ្លើយបំភ្លឺ ​ទាក់ទង​នឹង​អំពើហិង្សា​និង​ការបង្ក​ភា​ពវឹកវរ​សង្គម​។​ មនុស្សម្នា​ជាច្រើន​រាប់ទាំង​អ្នកកាសែត អ្នកគាំទ្រ និង តំណាង​អង្គការ​ជាតិ​និង​អន្តរជាតិ​ផង​បាននាំគ្នា​ទៅតាម​ដាន​ការសាកសួរ​នេះ​។​

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ

មុន​ចូល​បំភ្លឺ លោក កឹម សុខា មានប្រសាសន៍​ទៅកាន់​អ្នកគាំទ្រ​ជា​ច្រើន​រយ​នាក់​នៅ​មុខ​សាលាដំបូង​រាជធានី​ ភ្នំពេញ​ថា លោក​មិន​មាន​ការភ័យខ្លាច​ឡើយ ព្រោះ​លោក​មិន​មាន​កំហុស​ដូច​ការលើកឡើង​របស់​តុលាការ​ឡើយ​។

ជាមួយគ្នា​នោះ​ដែរ គេ​សង្កេតឃើញ​មាន​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ប្រមាណ​ជាង​១០​នាក់ បាន​ទៅ​ឈរ​ក្បែរ​ប្រជាពលរដ្ឋ​ដែល​ទៅ​គាំទ្រ​លោក កឹម សុខា ប៉ុន្តែ​ត្រូវបាន​លោកស្រី មួ​រ សុខ​ហួរ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ បណ្តេញ​ចេញ​ឲ្យចូល​ទៅ ក្នុង ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។​

គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​និយាយថា​លោក ស៊ូ​បេ​ឌី​នឹង​អមដំណើរ​មេដឹកនាំ​ទាំង​ពីររូប ទៅ​តុលាការ​ដើម្បី​ការសាកសួរនេះ​ ​​ប៉ុន្តែ ​លោក ស៊ូ​រិ​យ៉ា ស៊ូ​បូ​ឌី តំណាង​ពិសេស​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​មិនត្រូវបាន​ គេឃើញធ្វើ​ដំណើរ​អម​មេដឹកនាំ​គណបក្សប្រឆាំង​ឬក៏​មាន​វត្ត​មាននៅ​តុលាការ​នៅឡើយ​ទេ​៕

 

Related Articles

Back to top button
Close
Close