លោក​ហ៊ុន សែន​ អំពាវ​ឲ្យ​ពល​រដ្ឋ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជោ​រៃ​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងពិធីបើកសម្ពោធឲ្យប្រើប្រាស់មន្ទីរទេព្យជោរៃ សាខានៅភ្នំពេញ នាថ្ងៃទី១៣ ខែមករានេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងពិធីបើកសម្ពោធឲ្យប្រើប្រាស់មន្ទីរទេព្យជោរៃ សាខានៅភ្នំពេញ នាថ្ងៃទី១៣ ខែមករានេះ។

ភ្នំ​ពេញ(១៣ មករា ២០១៤) ៖ ថ្លែង​ក្នុង​ពិធី​បើក​សម្ពោ​ធ​ឲ្យប្រើប្រាស់​មន្ទីរទេព្យ​ជោរៃ សាខា​នៅ​ភ្នំពេញ នាថ្ងៃ​ទី​១៣ ខែមករា​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស​មន្ទីរពេទ្យ​ជោរៃ របស់​វៀត ណាម សាខា​នៅ​កម្ពុជា ដែល​បើក​សម្ពោធ​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​ថែទាំ​សុខ ភាព​ ឲ្យបាន​កាន់​ប្រសើរ​។​

លោកនាយក ​រដ្ឋមន្ត្រី​ហ៊ុន សែន លើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​និយម​ទៅ​ព្យាបាល​ជំងឺ​នៅ​វៀតណាម​ពីមុន ឥឡូវ​អាច​ជ្រើសរើស​ការ​ព្យាបាល​ នៅមន្ទីរពេទ្យជោរៃ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​បាន​។ លោក​បន្តថា ការជ្រើសរើស​យក​ពេទ្យ​ជោរៃ​នៅ​ភ្នំពេញ នាំឲ្យ​ប្រជា​ពល​រដ្ឋ​​ទទួលបាន​ការថែទាំសុ​ខ​ភាពល្អ និងចំណេញ​ពេលវេលា​។​

មន្ទីរពេទ្យ ​ជោរៃ​នៅក្នុង​ខណ្ឌ​ច្បារអំពៅ ជា​សាខា​របស់​ពេទ្យ​វៀតណាម ដែល​បើ​កឲ្យប្រើប្រាស់​ចាប់ពី​ថ្ងៃ​ទី​១៣ ​ខែ​មករា​នេះ មាន​គ្រែ​សម្រាប់​ឲ្យ​អ្នក​ជំងឺសម្រាក​៣០០ ហើយ​ជំហាន​បន្ទាប់​ពេទ្យ​នេះ នឹង​បង្កើន​ឲ្យដល់​៥០០​គ្រៃ សម្រាប់​អ្នកជំងឺ​សម្រាក​៕

Related Articles

Back to top button
Close
Close