របប​យោ​ធា​ថៃ ​ត្រៀម​តែង​តាំង​ មេ​តម្រួ​ត​ថ្មី​

សារព័ត៌មាន​ Cambodia News/

ថៃ (១៨ សីហា ២០១៤)  ៖ មេដឹកនាំរបប យោធាថៃ លោក ប្រាយុទ្ធ ចាន់អូឆា កោះប្រជុំមន្រ្តី ជាន់ខ្ពស់ តម្រួតទាំងអស់ ដើម្បីជ្រើសរើស បេក្ខភាព អគ្គស្នងការនគរបាលជាតិថ្មី។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ចន្ទ ទី ១៨ ខែ សីហា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា មេបញ្ជាការកងទ័ព ជើងគោកថៃ និងជា ប្រធានគណៈរក្សាសន្តិសុខជាតិ បានថ្លែងថា គណៈរក្សាសន្តិសុខជាតិ បានកោះអញ្ជើមន្រ្តីជាន់ខ្ពស់តម្រួតទាំងអស់ ឲ្យចូលរួមប្រជុំ នៅថ្ងៃទី ២០ ខែ សីហា ខាងមុខនេះ
ដើម្បីជ្រើសរើស បេក្ខភាព អគ្គស្នងការនគរបាលជាតិថ្មី បន្ទាប់ពីឧត្តមសេនី័យ៍ អាឌុល សែងស៊ីងកែវ អគ្គស្នងការនគរបាលជាតិ បច្ចុប្បន្ននឹងចូលនិវត្តន៍នៅចុងខែ កញ្ញា ខាងមុខនេះ។

ឧត្តមសេនីយ៍ វ៉ាឆារ៉ាកភុន ប្រាសានរាជគិត អគ្គស្នងការនគរបាល ជាតិស្តីទី បានថ្លែងថា សម្រាប់តំណែង អគ្គស្នងការនគរបាលជាតិថី្មនេះ មានគឺមានបេក្ខភាព ៥រូប ប៉ុន្តែខណៈនេះត្រូវបានជម្រូសសល់ ២ រូប ដែលមានគុណសម្បតិ្តគ្រប់គ្រាន់ ក្នុងនោះរួមាន ឧត្តមសេនីយ៍ឯក អេច អាំងស្នានុន អគ្គស្នងការរង នគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ស៊ុមយុទ្ធ ភូមិផាន់មួង អគ្គស្នងការរងនគរបាលជាតិ ដែលនឹងត្រូវ ពិចារណាតែងតាំងដោយ យោធា៕

4

 

Related Articles

Back to top button
Close
Close