ប៉ូលិសថៃគ្រោង​​ប្តឹង​អ្នក​កាសែត Reuters​

ប៉ូលិស​ថៃ​​កំពុង​រៀប​ចំ​ប្តឹង​អ្នក​ កាសែត​ របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ Reuters ម្នាក់​ពី​បទ​បង្ខូច​កេរ្ត៍ឈ្មោះ​របស់​កង​ទ័ព​ជើង​ទឹក​ថៃ​ ក្នុង​អត្ថបទ​មួយ​ដែល​ចុះ​ផ្សាយ​ដោយ​អ្នក​កាសែត​ជនជាតិ​អូស្ត្រាលី​ម្នាក់​ ឈ្មោះ Alan Morison ក្នុង​ខេត្ត​ភូកេត។

លោក Alan Morison និង​សហការី​របស់​លោក​ម្នាក់​ប្រឈម​មុខ​នឹង​ការ​ចោទ​នេះ​បន្ទាប់​ពី​បាន​ចុះ​ ផ្សាយ​អត្ថ​បទ​មួយ​ស្តី​ពី​ជន​ជាតិ Rohingya ដែល​មិន​មាន​រដ្ឋជារបស់​ខ្លួន។

អត្ថបទ ​ដែល​ចុះ​ផ្សាយ​ក្នុង​កាសែត​ដែល​បោះពុម្ព​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ ឈ្មោះ Phuketwan កាល​ពី​ខែ​កក្កដា​ កន្លងទៅ​នេះ​ បាន​ដក​ស្រង់​ផ្នែក​ខ្លះ​ពី​របាយការណ៍​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters។​

លោក​ Morison គឺ​ជា​ចាងហ្វាង​ការផ្សាយ​របស់​កាសែត Phuketwan។ លោ​ក​ទទួល​ដំណឹង​កាល​ពី​ខែ​ឆ្នូ​កន្លង​ទៅ​ថ្មី​នេះ​ថា​ លោក​កំពុង​រង​បទ​ចោទករណី​បង្ខូច​កេរ្ត៍ឈ្មោះ។ លោក​ថា​លោក​មិន​បានដឹង​ពី​មូល​ហេតុ​ដែល​អត្ថ​បទ​របស់​លោក នាំ​ឲ្យ​មាន​ជម្លោះ​ផ្លូវ​ច្បាប់​ទេ។​

​​​​ សកម្ម​ជន​សិទ្ធិមនុស្ស​ជាច្រើន​ហៅទង្វើរ​របស់ប៉ូលិស​ថៃ​ ក្នុង​ការ​រក​ប្តឹង​អ្នក​កាសែត​ថា​ ជាការ​សម្លុតដល់​បណ្តាញ​សារព័ត៌មាន៕ (Radio Australia)

Related Articles

Back to top button
Close
Close