ការ​កែ​សន្ទះ​ព្រហ្មចារី​

វត្តី/Cambodia News /

ភ្នំ​ពេញ​៖ ព្រហ្មចារី​គឺជា​សន្ទះស្បែក​ស្ដើង​នៅក្នុង​ទ្វារមាស​ស្ដ្រី ហើយ​មានរន្ធ​ប្រហោង​ដើម្បី​ឱ្យឈាម​រដូវធ្លាក់​ចេញមក។ គេ​អាច​និយាយ​បានម្យ៉ាង​ទៀតថា​ព្រហ្មចារី​គឺសំដៅ​ទៅលើ​ភាពស្អាត​បរិសុទ្ធ​ ទាំង ​ផ្លូវកាយ​ទាំង​ផ្លូវចិត្ដ ដែល​មិនមាន​ដាច់​រហែក និង​មិនធ្លាប់​បាន​ឆ្លងកាត់​ការ​រួមភេទ ទោះក្នុង​ករណី​ណាក៏​ដោយ។

fresh_sobinការកែ ​ព្រហ្មចារី​គឺជា​ការកែ​សន្ទះ​ព្រហ្មចារី​ដែលដាច់​រហែក​មក​ជិត​ដូចដើម​ វិញ។ ការដាច់​រហែក​សន្ទះ​ព្រហ្មចារី​គឺបណ្ដាល​មក​ពីកត្ដា​ច្រើនយ៉ាង​ដែល​ទាក់ទង​ ទៅនឹង​សកម្មភាព​ប្រចាំថ្ងៃ ដូច​ជា​ដើរ ដេក ឈរ អង្គុយ​កន្ធែក​ជើង ការធ្វើ​ការងារ​ធ្ងន់ ហាត់​កី​ឡា​ និង​ឆ្លង​កាត់​ការ​រួមភេទ។

ការកែ​ ព្រហ្មចារី​នៅកន្លែង​ដែល​មិនមាន​ សុវត្ថិភាព​ឬ​គ្មាន​មិន​មាន​ជំនាញ​ច្បាស់លាស់ អាចបង្កឲ្យ​​មា​នផល​ប៉ះពាល់​ជាច្រើន ដូចជា​ឆ្លងនូវ​មេរោគ​ផ្សេងៗ​នៅក្នុង​ទ្វារមាស​ដែលធ្វើ​ឱ្យកើត​មានបញ្ហា​ដែល​ មិនអាច​ស្មានដល់។ ដូចនេះ​ស្ដ្រី​គ្រប់រូប​ដែល​ចង់​កែព្រហ្មចារី​ឱ្យមាន​សាជាថ្មី​ម្ដងទៀត​នោះ គឺ​ត្រូវតែ​ទៅ​កន្លែង​ដែលមាន​សុវត្ថិភាព និង​មាន​ជំនាញ​ខ្ពស់​បំផុត។

នៅក្រោយ ​ពេលដែល​កែ ហើយ​មិនត្រូវ​ធ្វើការ​រួមភេទ​ភ្លាមៗ​នោះទេ គឺត្រូវ​តម​ការរួមភេទ​រយៈពេល​១ខែ ការ​ធ្វើបែប​នេះគឺ​ដើម្បី​ឱ្យមុខ​របួស​ឆាប់ជា​សះស្បើយ។ ម្យ៉ាងទៀត​នៅមុនពេល​ដែល​រួមភេទ​ត្រូវតែ​ទៅឱ្យ​អ្នកជំនាញ​ពិនិត្យ​មើល​ សាជាថ្មី​ម្ដងទៀត និង​ទទួលការ​ណែនាំ​ពីអ្នកជំនាញ​នៅពេល​រួមភេទ​ជាលើក​ដំបូង​បន្ទាប់​ពីកែ​ហើយ។

បើសិន ​ជាសុភាព​នារី​ចង់ថែរក្សា​សន្ទះ ព្រហ្មចារី​កុំឱ្យ​ដាច់​រហែក គឺ​ត្រូវតែ​មានការ​ប្រយ័ត្ន​ ព្រោះ​សន្ទះ​​ព្រហ្មចារី​ស្ដើង​ណាស់ គួរ​ចៀសវាង​ចំពោះ​ការងារ​ធ្ងន់ មិនត្រូវ​អង្គុយ​ចោង​ហោង​ឬកន្ធែក​ជើង មិនត្រូវ​ប្រើប្រាស់​ថ្នាំសុល និងធ្វើ​លំហាត់​ប្រាណ​ខ្លាំងៗ​ពេកនោះ​ទេ៕

Related Articles

Back to top button
Close
Close