គណ​បក្សប្រ​ជា​ជន​កម្ពុជា​ ប្រារព្ធ​ពិធី​ទិម្ទិញ ​ជ័យ​ជម្នះ ​ថ្ងៃ​៧​មករា​

សារព័ត៌មាន​យុវវ័យថ្មី​

ភ្នំ​ពេញ​៖ នៅ​ព្រឹក​ទី​៧​មករា​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំ​រាជរដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា រៀបចំ​ប្រារព្ធ​ពិធី​មិ​ទ្ទិញ ជ័យជម្នះ ៧​មករា នៅ​មជ្ឈមណ្ឌល​សន្និសីទ​កោះ​ពេជ្រ​ ដែល​មាន​ការអញ្ជើញ​ចូលរួមពី​​ថ្នាក់ដឹកនាំ​កំពូល​ទាំង ៣​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ សម្តេច​ជាស៊ីម សម្តេច​ហេង​សំរិន និង​សម្តេច​ហ៊ុន​សែន នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ ៥ ម៉ឺន​នាក់​។

Pheak-0011ពិធីមិទ្ទិញ សាទរជ័យជម្នះ ថ្ងៃ៧មករា ដែល​ជា​ថ្ងៃ​ផ្តួល​រំលំរបបខ្មែរក្រហម បាន​ចាប់​ផ្តើម​នៅម៉ោង ៧ និង ៣០ នាទី ព្រឹកថ្ងៃទី៧មករានេះ ហើយ​ក៏​មាន​ផ្សាយ​ផ្ទាល់​តាមទូរទស្សន៍ និងវិទ្យុផងដែរ។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​ជាប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​មិទ្ទិញរំឭកខួប ទី៣៥ នៃ​ទិវា​ជ័យ​ជម្នះ ៧មករា ដោយ​លើក​​​​​​​ឡើងថា ជ័យជម្នះ ៧មករា បាន​សង្គ្រោះ​ប្រជា​ជនកម្ពុជា ឲ្យ​រស់​រាន​មាន​ជីវិត​ឡើ​ង​វិញ។

សម្តេច ហេង សំរិន បានបន្តថា ជ័យជម្នះ ៧មករា បាន​បញ្ចប់​ដំណាក់កាល​ដ៏​ខ្មៅ​ងងឹត​បំផុត​របស់​កម្ពុជា និង​បើក​ឡើង​វិញ​នូវ​សករាជថ្មី ដែល​ប្រជាជន​ដណ្តើម​បាន​មក​វិញ​នូវ​សិទ្ធិ​សេរីភាព កិត្តិយស និង​សេចក្តីថ្លៃ​ថ្នូរ ហើយ​ឈាន​ទៅ​ធ្វើ​ជា​ម្ចាស់​លើ​ជោគ​វាសនា​របស់​ខ្លួន​ពិតប្រាកដ៕។

គណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធ ខួបថ្ងៃជ័យជំនះ ៧ មករា ជារៀងរាល់ឆ្នាំ ដោយ​គណ​បក្សប្រ​ជាជន បាន​ចាត់​ទុក​ថ្ងៃទី៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋ ទូទាំងប្រទេស រួចផុតពីសម័យកម្ពុជា ប្រជាធិបតេយ្យ ខ្មែរក្រហម៕

Pheak-0012

Related Articles

Back to top button
Close
Close