លោក Rod Sims ​ចង់​ឲ្យ​អូស្ត្រាលី​ទាញ​ប្រយោជន៍​ពី​ការ​លក់​សម្បត្តិ​កម្មសិទ្ធិ​រដ្ឋ

លោក Rod Sims ប្រធាន​គណៈ​កម្មការ​​​មើល​ការ​ខុស​ត្រូវ​ប្រយោជន៍​អតិថិជន​ និង​កិច្ច​ការ​ប្រកួត​ប្រជែង​​អូស្ត្រាលី (ACCC) មាន​ប្រសាសន៍​ថា ការ​ពិនិត្យ​ឡើង​វិញ​​នៃ​ឫសគល់ និង​មែកធាង​នៃ​គោល​នយោបាយ​​​ប្រកួត​ប្រជែង​បង្កើត​ឡើង​ដោយ​​រដ្ឋា​ភិបាល​ ប្រទេស​អូស្ត្រាលី គួរ​តែ​​ប្រព្រឹត្ត​ទៅ​ឲ្យ​ទូលំទូលាយ​បំផុត​ព្រោះ​ថា ការ​ធ្វើ​ឯក​ជនីយកម្ម​សម្បត្ដិ​រដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន​ និង​ការ​ដែល​ទីផ្សារ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជាង​មុន នាំ​មក​នូវ​ភាព​ប្រសើរ​បំផុត​​​នៃ​ការ​​​​រីក​ចម្រើន​ផ្នែក​ការ​ផលិត​​ភាព​ ការ​ងារ​។

លោក Rod Sims ​មាន​ប្រសាសន៍​ថា ​ជា​ដំបូង​រដ្ឋា​ភិបាល​រដ្ឋ​នីមួយៗ​គួរ​​លក់​កម្មសិទ្ធិ​ក្រុមហ៊ុន​អគ្គិសនី ​របស់​រដ្ឋ​​ ឲ្យ​ទៅ​​ក្រុម​ហ៊ុន​ឯកជន​កាន់​កាប់។ លោក Rod Sims ​ជឿជាក់ថា ការធ្វើ​ដូច្នេះ នឹង​​ធ្វើ​​ឲ្យ​ថ្លៃអគ្គិសនី​ធ្លាក់​ចុះ។

តាម​រយៈ​ កិច្ច​សម្ភាសន៍​ ដែល​មាន​ចុះ​ក្នុង​អត្ថបទ​មួយនៃ​ទំព័រ​កាសែត​ Australian Financial Review ​កាល​ពី​ព្រឹកមិញ​នេះសរសេរ​ថា លោក​ Rod Sims អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​អូស្ត្រាលី​លក់ Medibank Private ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់​រង​សុខភាព​របស់​រដ្ឋ ​និង​ Australia Post ដែល​ជា​​សេវា​ប្រៃសណីយ​របស់​អូស្ត្រាលី​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន​។

ក៏ប៉ុន្តែ លោក Rod Sims ​បាន​ប្រាប់​ News Radio ថា​​ លោក​មិន​គាំទ្រ​ការ​លក់​សម្បត្តិ​​កម្ម​សិទ្ធិ​រដ្ឋ​មួយ​ចំនួន​នោះ​ទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close