ស្លាប់​ និង​របួស​ជា​ច្រើន​នាក់​ក្នុង​ពេល​ប៉ះទ​ង្គិចនៅ​សួន​កាណា​ឌី​យ៉ា​

សារព័ត៌មាន​​ Cambodia News /

ភ្នំ​ពេញ​៖ នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​សុក្រ​នេះ កម្លាំង​សមត្ថកិច្ចជា​ច្រើន​រយ​នាក់​ បាន​ប្រើប្រាស់​កាំភ្លើង​កែច្នៃ និង​គ្រាប់​បែកផ្សែង បាញ់​ទៅលើ​ហ្វូង​កម្មករ​ប្រមាណ​មួយ​ម៉ឺន​នាក់ ដែល​តវ៉ា​បិទផ្លូវ និង​ដុត​កង់ឡាន នៅមុខ​សួន​ឧស្សាហកម្ម​កាណា​ឌីយ៉ា​ ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​។

ការ ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​ អ្នក​តវ៉ា និង​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ មករា​ បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់ ដោយសារ​ក្រុម​សមត្ថកិច្ច​បាញ់​រះ​ជាច្រើន​គ្រាប់ ។​

ការបង្ក្រាប ​នេះ ខណៈ​ដែល​កម្មករ​ជា​ច្រើន​ពាន់​នាក់​មកពី​រោងចក្រ​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ តវ៉ា​ដោយ​ដុត​កង់ឡាន និង​បិទផ្លូវ​វ៉េងស្រេង​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ៥​កន្លែង និង​ព្រមាន​ដុត​ឡាន​កុង​ទី​ន័រ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​៕

​អ្នករងរបួសក្នុងពេលប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងសមត្ថកិច្ច នៅសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតនៅភូមិក្រាំទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមករានេះ​។
​អ្នករងរបួសក្នុងពេលប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងសមត្ថកិច្ច នៅសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតនៅភូមិក្រាំទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមករានេះ​។

 

Related Articles

Back to top button
Close
Close