ទូរ​ទ​ស្សន៍​​ប៉ុស្តិ៍​​លេខ​ ​៥​ ​ចាប់​​ផ្តើម​​បញ្ជាំង​​រឿង​​ថៃ​​ឡើង​​វិញ​​

រត្តនៈ/សារព័ត៌មាន ​Cambodia News /

ភ្នំ​ពេញ​៖ ស្ថានីយទូរឬស្សន៍ប៉ុស្តិ៍លេខ​៥ ដែល​គ្រប់​គ្រង​ដោយ​ក្រសួង​​ការពារ​ជាតិ​ នឹង​មាន​ភាគហ៊ុន​ ជា​មួយ​នឹង​ថៃ​បាន​ចាប់​ផ្តើម​ បញ្ជាំង​ភាព​យន្ត​ថៃ​ឡើង​វិញ​ជា​លើក​ដំ​បូង​ បន្ទាប់​ពី​ផ្អាកអស់​រយៈ ពេល​ជាង​១០ឆ្នាំ​កន្លង​មក​។

7
ភាព​យន្ត​ថៃ​រឿង​ “ក្បូន​​ជីវិត្ត” ​បាន​ចាក់បញ្ជាំង​​ក្នុង​ទូរទស្សន៍ប៉ុស្តិ៍លេខ​៥ កាល​យប់​មិញ​។ (អត្តបទ និង​រូប​ភាព រត្តនៈ)

ខ្សែភាពយន្ត​ដែល​មាន​ចំ​ណង​ជើង​ថា “ក្បូន​ជីវិត” ត្រូវ​បាន​គេមើល​ឃើញ​ជាលើក​ដំ​បូងបន្ទាប់​ពី អ្នក​ជាតិ​និយម​កម្ពុជាមួយ​ក្រុម​បាន​ដុះ​ស្ថានទូត​​ និង​ក្រុម​ហ៊ុន​មួយ​ចំ​នួន​របស់​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​ ២៩ ខែ​មករា ឆ្នាំ​២០០៣ ។ ដោយ​មាន​ប្រតិកម្ម​តម​វិញ​ អ្នក​ជាតិ​និយម​របស់​ថៃ​មួយ​ក្រុម​ក៍​បាន​ដុះ​ស្ថានទូត​ខ្មែរ​នៅ​ក្នុង​ទី​ ក្រុង​បាង​កកផង​ដែរ ដែល​នាំ​ឲ្យ​ចំ​ណង​ការ​ទូតរយៈពេល​៥០ឆ្នាំ​រវាង​ប្រទេស​ទាំងពីរ​​បាន​បែក​ បាក់ ។

អំ​ពី​កុប្បកម្ម​ ទាំង​នេះ​បាន​ផ្ទុះឡើង​បន្ទាប់​ពី​មាន​របាការណ៍មួយ​ថា តារាភាព​យន្ត​ថៃ​ឈ្មោះ​ ស៊ូវ៉ាន់ ណា (កុប) កុងយីង បាន​និយាយ​ថា ប្រាសាទអង្គវត្ត​ជា​របស់​ប្រទេស​ថៃ​ ហើយ​ថា នាង​នឹង​មិន​មក​កម្ពុជា​ទេ​លុះ​ត្រាតែ​កម្ពុជា​ប្រគល់អង្គវត្តឲ្យ​ប្រទេសថៃ​ វិញ​។ នាង​ កុង​យីង បន្ទាប់​មក​បាន​បដិសេធ​ថា នាង​មិន​បាន​និយាយ​ដូច្ឆោះទេ​ ។​​

ប្រទេស​ថៃ ​ដែល​កាល​ពី​ពេល​នោះ​ក្រោម​កាគ្រប់គ្រងរបស់​លោក​ នាយក​រដ្ឋមន្ត្រី​ ថាក់​ ស៊ីន ស៊ីនី​វ៉ាត់ត្រា បាន​ស្នើរ​ឲ្យ​កម្ពុជា​សងថ្លៃខួចខាតដែល​បាន​ប៉ាន់ស្មានថា មាន​ដល់​ទៅ​ ៥០​លាន​ដូល្លា​អាមេរិក​។

ចាប់​ពី​ពេល​នោះ​មក​គ្មានស្ថានីទួរទស្សន៍ណា​ មួយ​របស់​ប្រទេស​កម្ពុជា​បាន​ចាក់​ផ្សាយ​ភាព​យន្ត​ថៃ​ឡើយ​ ហើយ​បាន​ចាក់​បញ្ជាំងជំ​នួស​វិញ​នូវ​ភាព​យន្ត​ អាមេរិក​ ចិន​ ហ្វីលីពិន​ ហុង​កុង​ ឥណ្ឌា កូរ៉េ សឹង្ហបូរី​ និងតៃវ៉ាន់ ។

លោក​ឧត្តមសេនីយ នាង​ ផាត រដ្ឋ​លេខាធិការក្រសួង​ការ​ពារ​ជាតិ​ ទទួល​បន្ទុក​ទូរទស្សន៍​ប៉ុស្ត៍លេខ​ ៥ មិន​អាច​ទាក់​ទង​បាន​នៅ​ថ្ងៃ​សុក្រនេះ​ ដើម្បី​ បំ​ភ្លឺពី​បញ្ហានេះ៕

631x363x8.jpg.pagespeed.ic.5ALexqmdjG556x324x2.jpg.pagespeed.ic.N57Vce3s1c558x315x1.jpg.pagespeed.ic.uGopcCBCAC621x288x6.jpg.pagespeed.ic.X2qCEJrCcC

 

Related Articles

Back to top button
Close
Close