ស្រីម្នាក់ បើកម៉ូតូបុកគ្នា ហើយជេរប្រមាថ អ្នកកាសែតពេលចុះទៅយកព័ត៌មាន
ភ្នំពេញ៖ ស្រីម្នាក់បានបើកម៉ូតូទៅបុកម៉ូតូមួយគ្រឿងទៀត ហើយពេលដែលក្រុមអ្នកកាសែត នាំគ្នាទៅថតរូប និងយកព័ត៌មាន គ្រោះថ្នាក់ចរាចរណ៍ ត្រូវបានស្រីខាងលើ ប្រើអំពើហិង្សា និងជេរប្រមាថ ដល់ក្រុមអ្នកកាសែតទាំងនោះ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុក្រុមអ្នកកាសែតក្នុងស្រុក មួយក្រុម បាននាំគ្នា ទៅផ្តិតយករូបភាព និងព័ត៌មាន នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ ប៉ុន្តែគ្រាន់តែទៅដល់ភ្លាម ស្រាប់តែស្រីបង្កហេតុ អាយុជាង២០ឆ្នាំ មិនបានសួរនាំ ក៏ស្ទុះ មកទះកំផ្លៀង ៣ដៃ ព្រមទាំង ជេរប្រមាថ អ្នកកាសែតទាំងនោះ យ៉ាងចាស់ដៃ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ចំណុចកើតហេតុ ហើយនាំស្រីរូបនេះ និងជនរងគ្រោះ ព្រមទាំងក្រុមអ្នកកាសែត ផ្សេងទៀត ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយ៕ សារព័ត៌មាន Cambodia News