កម្មករ ​បន្ត​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​មុខ​ក្រសួងការ​ងារ​

workers-block-road-2013-12-31ភ្នំ​ពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ កម្មករ​រោងចក្រ​រាប់ពាន់នាក់ បាន​ចាប់ផ្តើម​បិទផ្លូវ​សហព័ន្ធរុស្ស៊ី​ខាង​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​មួយ​នេះ បន្ត​ពិភាក្សា​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​១៦០​ដុល្លារ​។​

​កម្មករ បន្ត​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ បើទោះបី​ក្រសួង​ការងារ បាន​ចេញ​លិខិត​ឲ្យ​ភាគី​ពាក់​ព័ន្ធ​គោរព​តាម​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ ការ​ប្រឹក្សា​ការ ងារ ដែល​ដំឡើង​ដល់​ទៅ​៩៥​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៤ ហើយ​ប្រាក់​ឈ្នួល​នឹង​កើនឡើង​ដល់​១៦០​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ចន្ទ ស្នើ​ឲ្យ​កម្មករ ចូលធ្វើការ​វិញ​នៅ​ថ្ងៃទី​០២​ខែ​មករា ឆ្នាំ​២០១៤​។​ ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ក្រោម​ការបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ដល់​ទៅ​១៦០​ដុល្លារ​ភ្លាមៗ គឺ​មិន​អាច​អនុវត្ត​បាន​ឡើយ​៕ Cambodia News

Related Articles

Back to top button
Close
Close