បន្ទាប់​ពី​ការចរ​ចា​ប្រាក់​ឈ្នួល​គោល​បរាជ័យ ​សហ​ជី​ពធំ​ៗ​ ប្រកាស​ធ្វើ​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ ​

ភ្នំ​ពេញ​៖ បន្ទាប់​ពី​ក្រសួង​ការងារ និង​សហជីព បរាជ័យ​ក្នុង​ការចរចា​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​​ដល់​កម្មករ ​នៅ​ថ្ងៃទី​៣០ ខែធ្នូរ ​នេះ សហជីព​ធំៗ​ចំនួន​ពីរ ប្រកាស​ជំហ​រថា ​ខ្លួន​នៅតែ​បន្ត​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ដើម្បី​តវ៉ា​ទាមទារ​ប្រាក់ខែ​គោល​កម្មករ​១៦០​ដុល្លារ បន្ទាប់​ពី​ក្រសួង​ការងារ ប្រកាស​ឲ្យ​កម្មករ និង​សហជីព​ទទួលយក​ប្រាក់​ឈ្នួល​៩៥​ដុល្លារ​។

p2-2013-12-30ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​លោក ជា មុន្នី មានប្រសាសន៍ថា លោក​នៅ​តែ​បន្ត​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម​ទ្រង់​ទ្រាយ ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ​១៦០​ដុល្លារ​ឲ្យបាន​។

លោក ​បន្តថា កម្មករ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល ដែល​ពួកគេ​កំពុង​ទាម​ទារ​រាល់ថ្ងៃនេះ ព្រោះ​ការ​ដែល​​សមាគម​រោងចក្រ​កាត់ដេរ ប្រកាស​នៅ​ថ្ងៃនេះ គ្រាន់តែ​ចង់​បង្ហាញ​ប្រាប់​ក្រសួង​ការងារ ក៏​ដូច​ជា​រដ្ឋាភិបាល ត្រូវតែ​កាត់​បន្ថយ​នូវ​អំពើ​ពុករលួយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លងមក ។​

កម្មករ​រាប់ពាន់នាក់ មាន​លើក​បដា​សរសេរថា ១៦០​ដុល្លារ ហើយ​ស្រែក​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​នោះ បានចាប់ផ្តើម​បិទផ្លូវ​នៅ​មុខ​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រួម​មាន​តំណាង​ក្រុមហ៊ុន និង​រដ្ឋាភិបាល សម្រេច​ដំឡើង​ប្រាក់ខែ ដើម្បី​ឲ្យ​ពួកគាត់​អាច​រស់នៅ​បាន​ក្នុង​ជីវភាព​សមរម្យ​៕ Cambodia News

Related Articles

Back to top button
Close
Close