ប្រជាជនអូស្ត្រាលីនឹងចំណាយ ១ពាន់៩រយលានដុល្លារ ដើម្បីទិញអីវ៉ាន់ក្នុងថ្ងៃនេះ
ក្រុមអ្នកតាមទិញអីវ៉ាន់ក្នុង តម្លៃថោក បានបោះតង់គេងនៅពីមុខហាងលក់អីវ៉ាន់នានាក្នុងប្រទេសអូស្ត្រាលី ដើម្បីតម្រង់ជួរឲ្យបានមុនគេក្នុងការចូលទិញអីវ៉ាន់ដែលបញ្ចុះ តម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងទិវាBoxing Day ដែលជាថ្ងៃឈប់សម្រាកសាធារណៈបន្ទាប់ពីទិវាបុណ្យណូអែល ។
ថ្ងៃ Boxing Day នេះជាទូទៅគឺគេប្រារព្ធឡើងនៅថ្ងៃទី ២៦ ខែធ្នូ រៀងរាល់ឆ្នាំបន្ទាប់ពីថ្ងៃ Christmas ដែលហាងនានាក្នុងប្រទេសអូស្ត្រាលីលក់បញ្ចុះតម្លៃទំនិញរបស់ខ្លួន យ៉ាងច្រើន។
ហាងលក់អីវ៉ាន់ធំៗបានបើកទ្វារតាំងពីម៉ោង ៥ ព្រឹកព្រឹលឹមស្រាងៗដើម្បីទទួលអតិថិជន។
មាន ការរំពឹងថា ប្រជាជនអូស្ត្រាលីក្នុងថ្ងៃនេះនឹងចំណាយប្រាក់ប្រមាណជា ១ពាន់៩ រយលានដុល្លារ ដើម្បីទិញអីវ៉ាន់ដែលបញ្ចុះតម្លៃដ៏ច្រើននេះ ហើយគេប្រមាណថា ទឹកប្រាក់ប្រហែលជា ៦៣០ លានដុល្លារនឹងត្រូវហូរចូលទៅក្នុងហាងលក់ទំនិញក្នុងរដ្ឋវិចថូរៀ នៅក្នុងថ្ងៃនេះ។
ក្រុមអ្នកទៅទិញអីវ៉ាន់ទាំងនោះនិយាយថា ការទិញទំនិញចុះតម្លៃច្រើនបែបនេះ គឺជាហេតុធ្វើឲ្យពួកគេសុខចិត្ដប្រជ្រៀតគ្នាទៅតម្រង់ជួរទិញ ទាំងព្រលឹមបែបនេះ៕ (Radio Australia)