អ្នកវិទ្យាសាស្រ្តរកឃើញគន្លឹះធ្វើឲ្យសរីរាង្គកាយវិវត្តន៍ប្រែជាក្មេងវិញបាន
អ្នកវិទ្យាសាស្រ្តនៅអូស្ត្រាលី និងសហរដ្ឋអាម៉េរិកជឿជាក់ថា ពួកគេបានសម្រាចក្នុងការកាត់បន្ថយអាយុ តាមរយៈធ្វើពិសោធន៍ទៅលើសត្វកណ្តុរដែលបានប្ដូរពីអាយុចាស់ មកក្មេងវិញបាន។
អ្នក វិទ្យាសាស្រ្តទាំងពីរក្រុមបានបង្កើតបណ្តុំសារធាតុ ពិសេសមួយ ហើយបានធ្វើតេស្តសាកល្បងលើសត្វកណ្តុរ។ បន្ទាប់ពីការធ្វើតេស្ត ពួកគេបានរកឃើញថាសាច់ដុំអាយុរបស់សត្វកណ្តុរនោះដើរបញ្ច្រាស់ ព្រមទាំងអាចបង្កើនសមត្ថភាពសម្រាប់បន្ថយជាតិស្ករ និងការហើមរលាកបានទៀតផង។
លោក John Sinclair អ្នកឯកទេសខាងហ្សែន មកពីសាកលវិទ្យាល័យ New South Wales នៃទីក្រុង Sydney ប្រទេសអូស្ត្រាលី បានធ្វើការសិក្សាស្រាវជ្រាវជាមួយសាកលវិទ្យាល័យ Harvard សហរដ្ឋអាម៉េរិក ដោយបានរកឃើញគន្លឹះនៅ ក្នុងប្រព័ន្ធដំណើរការរបស់ហ្សែន ដែលអាចធ្វើឲ្យសត្វកណ្តុរនោះប្រែក្លាយជាក្មេងវិញបាននោះ៕(Radio Australia)