ឥណ្ឌាបង្កការលំបាកដល់មន្ត្រីទូតអាម៉េរិក
ប្រទេសឥណ្ឌាបានបង្កការលំបាកជាច្រើនដល់ មន្ត្រីទូតសហរដ្ឋអាម៉េ រិកក្រោយពេលមន្ត្រីទូតរបស់ខ្លួនគឺលោកស្រី Devyani Khobragade ត្រូវបានគេចាប់ខ្លួននៅទីក្រុងញូវយ៉ក ដែល ជាទង្វើប្រទេសឥណ្ឌាយល់ថាពេញដោយភាពអាម៉ាស់។
ក្នុងជម្លោះដែលកាន់តែរាលដាលធំទៅ ជុំវិញការចាប់ខ្លួនអនុប្រធានកុងស៊ុលនោះ រដ្ឋាភិបាលឥណ្ឌាបានចេញបញ្ជាជាច្រើន រួមមាន ការប្រមូលយកវិញនូវអត្តសញ្ញាណប័ណ្ណរបស់មន្ត្រីកុងស៊ុលអាម៉េរិក ដែលអាចជួយពន្លឿននិងសម្រួលការធ្វើដំណើរចេញចូល និងជុំវិញប្រទេសឥណ្ឌា។
រដ្ឋាភិបាលឥណ្ឌានឹងបញ្ឈប់ការលើកលែង ពន្ធនាំចូលគ្រប់យ៉ាងសម្រាប់ស្ថានទូតសហរដ្ឋអាម៉េរិក ហើយរបាំងការពារសុវត្ថិភាពខាងក្រៅស្ថានទូតនៅទីក្រុង New Delhi ក៏ត្រូវបានកងកម្លាំងសន្តិសុខឥណ្ឌាជញ្ជូនចេញដែរ។
រដ្ឋ មន្ត្រីការបរទេសឥណ្ឌា Salman Khurshid និយាយថារដ្ឋាភិបាលរបស់លោកបានដាក់វិធានការណ៍ដើម្បីឆ្លើយតបការ ចាប់ខ្លួនមន្ត្រីរបស់ខ្លួនហើយ។ លោកបានហៅការចាប់ខ្លួនមន្ត្រីកុងស៊ុលរបស់រដ្ឋាភិបាលលោកថា ជាការមិនអាចទទួលយកបានទេ។
ចំណែករដ្ឋមន្ត្រីក្រសួងការងារ សភារបស់ឥណ្ឌាវិញបានប្រដូចការចាប់ខ្លួននេះទៅនឹងការទះកំភ្លៀង ប្រជាជាតិឥណ្ឌាទាំងមូលដូច្នោះដែរ។
ជម្លោះផ្លូវទូតដ៏រាលដាល នេះបានកើតឡើង ក្រោយពេលដែលលោកស្រី Khobragade អនុប្រធានកុងស៊ុលស្ថានទូតឥណ្ឌាបានត្រូវចាប់ខ្លួនពេលលោកស្រីនាំ កូនទៅសាលារៀន ក្នុងបទចោទថា លោកស្រីឲ្យប្រាក់ឈ្នួលទាបទៅអ្នកជួយធ្វើការផ្ទះរបស់លោកស្រី និងបានកុហកទាក់ទងនិងបែបបទទិដ្ឋាការរបស់អ្នកជួយការងារផ្ទះរូប នេះ។
អនុប្រធានអ្នកនាំពាក្យរបស់ក្រសួងការបរទេសសហរដ្ឋ អាម៉េរិកនិយាយកាលពីថ្ងៃចន្ទថាការចាប់ខ្លួនរបស់លោកស្រី Khobragade គឺធ្វើតាមគោលការណ៍ជាស្តង់ដាពេលមានការចាប់ខ្លួន៕ (Radio Australia)