មន្ទីរពេទ្យម៉ាលីយ៉ា ចាក់ថ្នាំខុសបច្ចេកទេសបណ្តាលឲ្យព្រះចៅអធិការគង់នៅវត្តអង្គអណ្តែតសុគត
ភ្នំពេញ៖ កាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី១៧ ខែធ្នូ ព្រះចៅអធិការវត្តមួយអង្គព្រះនាម នឹម វណ្ណី ព្រះជន្ម២៥ឆ្នាំ គង់វត្តអង្គអណ្តែត ឃុំថ្មី ស្រុក ជុំគិរី ខេត្តកំពត មានជំងឺដុះសាច់ក្នុងបំពង់ក ដែលសុគត ត្រូវក្រុមគ្រួសារព្រះសង្ឃរងគ្រោះចោទប្រកាន់មន្ទីរពេទ្យ ម៉ាលីយ៉ា ថា បានចាក់ថ្នាំខុសច្ចេកទេសបណ្តាលអោយសុគត រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ។
បើតាម សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ ព្រះចៅអធិការព្រះនាម នឹម វណ្ណី ព្រះជន្ម ២៥ឆ្នាំ គង់វត្តជុំគិរី ខេត្តកំពត មានជំងឺដុះ សាច់ ក្នុងបំពង់កបានគង់តាមម៉ូតូឌុបមកចូលព្យាបាលនៅក្នុងមន្ទីរពេទ្យ ម៉ាលីយ៉ាដើម្បីធ្វើការពិនិត្យ និងឲ្យមន្ទីរពេទ្យវះកាត់យកដុំសាច់នោះចេញ ប៉ុន្តែក្រោយពីគ្រូពេទ្យចាក់ថ្នាំមិនដឹងថាថ្នាំអ្វីនោះទេ ទំនងជាខុស បច្ចេកទេស បានធ្វើឲ្យព្រះចៅអធិការរងគ្រោះមានស្ថានភាពបែកពពុះមាត់ និងសន្លប់បាត់ស្មារតី ហើយត្រូវបានគ្រូពេទ្យប្រចាំការនៅទីនោះបញ្ជូនព្រះចៅអធិការ តាមរថយន្តសង្គ្រោះបន្ទាន់ ឆ្ពោះទៅមន្ទីរកាល់ម៉ែត។
ប៉ុន្តែ ប្រភពព័ត៌មានខ្លះបានបង្ហើបឲ្យដឹងថា ព្រះចៅអធិការអង្គនេះបានសុគតតាំងពីនៅមន្ទីរពេទ្យម៉ាលីយ៉ាម្ល៉េះ ហើយការដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រគ្រាន់តែជាលេសមួយក្នុង ការគេចវេសពីការទទួលខុសត្រូវ ដែលនាំឲ្យបាត់បង់ជីវិតព្រះចៅអធិការមួយអង្គ ដែលគ្រាន់តែមានជំងឺដុះសាច់បំពង.កនោះ។
បច្ចុប្បន្ន សពព្រះសង្ឃត្រូវបានគេយកទៅរក្សាទុកនៅមន្ទីរពេទ្យកាល់ម៉ែត្រ រង់ចាំឲ្យសមត្ថកិច្ចជំនាញពិនិត្យកោសលវិច័យរកមូលហេតុនៃការស្លាប់ នេះ។ ចំណែកអ្នកគ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យម៉ាលីយ៉ានិយាយយ៉ាងខ្លីថា គេមិនដឹងទេ បើសាច់ញាតិជនរងគ្រោះប្រាប់ស្លាប់ក្នុងមន្ទីរពេទ្យនេះឲ្យទៅសួរ សាច់ញាតិជនរងគ្រោះទៅគេមិនដឹងឡើយ។
ចំណែក សមត្ថកិច្ចជំនាញ និងអ្នកច្បាប់បាននិយាយឲ្យដឹងថា បើទោះបីជាព្រះចៅអធិការមិនសុគតនៅក្នុងមន្ទីរពេទ្យម៉ាលីយ៉ាក៏ដោយ ក៏ ដើមហេតុគឺមន្ទីរពេទ្យនោះបានចាក់ថ្នាំនាំឲ្យព្រះចៅអធិការអង្គ នោះសុគត។ ដូច្នេះតាមច្បាប់មន្ទីរពេទ្យត្រូវតែទទួលខុសត្រូវតាមច្បាប់ មិនអាចគេចវេសបានឡើយ៕ Cambodia News
-