ភ្នំពេញ​កំពុង​ប្រឈម​នឹង​បញ្ហា​សំរាម​យ៉ាង​ខ្លាំង​

ភ្នំ​ពេញ​៖​ បច្ចុប្បន្ន​ ​ប្រជា​​ពលរ​ដ្ឋ​​រស់​​នៅ​ក្នុ​ង​​រាជ​​ធានី​​ ​មាន​​​ការ​​រអ៊ូ​​រទាំ​​អំពី​​ភាព​​យឺត​​យ៉ាវ​​នៃ​​ការ​​ប្រមូ​ល​សំរា​ម​​​ និង​​ការ​​បង្ហាញ​​អារម្មណ៍​​អំពី​​ភាព​​ខ្វះ​​អនាម័យ​​នៅ​​តាម​​ដង​​ផ្លូវ​ ដែល​​សម្បូរណ៍​​ទៅ​​ដោយ​​សំ​រាម​។ សំ​រាម​​ដែល​​ពេល​​ខ្លះ ​បាន​​រាយ​ប៉ាយ​​នៅ​​តាម​​ដង​ផ្លូវ ​ដោយ​​សារ​​តែ​​ពល​រដ្ឋ​​មួយ​​ចំនួន​​មិន​​បាន​​ចូល​​រួម​​សំអាត​ ហើយ​​ខ្វះខា​ត​​ការ​​យល់​​ដឹង​​ផ្នែក​​បរិស្ថាន

្បរិមាណ​​សំរា​ម​កា​ន់តែ​​កើន​​ឡើង​ ប៉ុន្តែ​​ដំណោះ​​ស្រាយ​​អំពី​​បញ្ហា​​សំរា​ម​​នៅ​​តែ​មិ​ន​​ទាន់​មាន​​នៅ​ ឡើយ​។ ​​ បញ្ហា​​សំរាម​​មិ​ន​មែន​​ជា​​បញ្ហា​​ដាច់​​ដោយ​​ឡែក​​រប​ស់​អាជ្ញា​​ធរ​ ឡើយ ​ វា​​ទាម​​ទារ​​អោយ​​មាន​​ការ​​ចូល​រួ​ម​ទាំ​ង​​អស់​​គ្នា ​ដោយ​​​សារ​​តែ​​សំរា​ម វា​​កើ​ត​​ចេញ​​ពី​កា​រ​រ​ស់​នៅ​​របស់​​ពល​​រដ្ឋ ​ដូច្នេះ​​ការ​​ទុក​​ដាក់​​សំរាម​​អោយ​​មាន​​របៀ​ប​រៀ​ប​រ​យ ដើ​ម្បី​អនាម័យ​​នោះ ​វា​គឺ​​ជា​រឿង​​ចាំ​បាច់​​បំផុត ​ដែល​​​ត្រូវ​​ផ្តើម​​ចេញពី​​ពល​រដ្ឋ។​

និ​យាយ​អំពី​សំរាម ដែល​គេ​ត្រូវ​ញែក​អោយ​ដាច់​ពីគ្នា រវាង​សំរាម​សើម និង​សំរាម​ស្ងួត​នោះ អាជ្ញាធរ​រាជ​ធានី​ធ្លាប់​បាន​ផ្សព្វផ្សាយ​ជា​ហូរ​ហែរ​អប់រំ​ពល​រដ្ឋ​អំពី​ ការ​ញែក​សំរាម​នេះ។ មិន​តែ​ប៉ុណ្ណោះ ធុង​សំរាម​ជា​ច្រើន​ដែល​សំដៅ​ប្រាប់​ពលរដ្ឋ​អោយ​បោះ​ចោល​សំរាម​ដាច់​ដោយ​ឡែក ​ពី​គ្នា​នោះ ក៏ត្រូវ​បាន​ដាក់​នៅ​តាម​ទី​សាធារណៈ​ជា​ច្រើន​ដែរ ប៉ុន្តែ​ការ​ញែក​សំរាម​នៅ​តាម​គេហដ្ឋាន​របស់​ពល​រដ្ឋ មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅ​ឡើយ​ទេ។

និយាយ​សរុប​មក​វិញ ការ​សំអាត​ទីក្រុង តាម​រយៈ​ការ​បំបាត់​សំរាម វា​គឺជា​ដំណើរ​ការ​ដ៏​វែង​មួយ​ដែល​ត្រូវ​ស៊ី​សង្វាក់​គ្នា ហើយ​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​។ ប៉ុន្តែ សាលា​រាជ​ធានី​ដែល​ជា​អាជ្ញា​ធរ ក៏​គួរ​តែ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ងារ​នេះ​ ពោល​គឺ បន្ត​ការអប់រំ​ដល់​ពលរដ្ឋ និង​ពង្រឹង​សមត្ថភាព​នៃ​ការ​ប្រមូល​សំរាម​របស់​ក្រុម​ហ៊ុន៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close