កម្ពុជាត្រូវការថវិកាជាង​​ ២លានដុល្លារសម្រាប់ ​​​វ៉ាក់សាំងកុមារ

នៅ​ថ្ងៃ​ទី​០៤ កក្កដា ២០១២ ​ មន្រ្តី​ជាន់​ខ្ពស់​ក្រ​សួង​សុ​ខា​ភិ​បាល​កម្ពុជាបាន​​ឱ្យ​ដឹង​ថា ​សម្រាប់​ឆ្នាំ​ ២០១៣​កម្ពុជា​ត្រូវ​​ចំ​ណាយ​ថវិកា​ជាង​២​លាន​២​សែន​ដុល្លារ​សហ​រដ្ឋ​អា​ម៉េ​រិក ដើ​ម្បី​ទិញ​ថ្នាំ​វ៉ាក់​សំាង​ ប្រ​យោជន៍​គាំ​ពារ​សុខុមាល​ភាព​មាតា​ និង​ទារក ដែល​រង​ការ​គំរាម​កំ​ហែង​ដល់​អាយុ​ជីវិត ដែល​ការ​ចំណាយ​សម្រាប់​ទិញ​ថ្នាំ​បង្ការ​ មាន​ការ​កើន​ឡើង​ បើ​ប្រៀប​ធៀប​​ឆ្នាំ​២០១០ ដែល​មាន​ត្រឹម​តែ១ សែន៣ម៉ឺនដុល្លារ​​​អាម៉េ​រិក​ប៉ុណ្ណោះ។

លោក​ អេង ហួត រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​សុ​ខា​ភិ​បាល បាន​​ថ្លែង​ក្នុង​ពិ​ធី​ជំ​រុញ​ការ​អនុវត្តសេច​ក្តី​ប្រ​កាស​ទី​ក្រុង​ភ្នំ​ពេញ​គឺ​​ផ្តោតទៅ​​លើ​ការ​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ សម្រាប់​ផ្តល់​ថ្នាំ​បង្ការ​ប្រកប​ដោយ​ចីរ​ភាព​ និង​សេ​វា​សុខ​ភាព​ដល់​មា​តា​ និង​ទារក​ បាន​បញ្ជាក់​ថា​ ឆ្នាំ​២០១០​ កន្លង​ទៅ​នេះ​ ក្រ​សួង​បាន​បញ្ចូល​​វ៉ាក់​សំាង​ថ្មី​មួយ​ទៀត​ គឺ​វ៉ាក់​សំាង​ ហ៊ីប​ ការ​ពារ​ជំងឺ​រលាក​សួត ដែល​ជា​មូល​ហេតុ​ធំ​មួយ​នៃ​ការ​ស្លាប់​របស់​កុ​មារ​នៅ​កម្ពុជា៕

Related Articles

Back to top button
Close
Close