កូរ៉េខាជើងគំរាមវាយប្រហារកូរ៉េខាងត្បូង
ប្រទេសកូរ៉េខាជើងបានចែកចាយ ខិតប័ណ្ណ ឃោសនានៅលើកោះមួយរបស់ប្រទេសកូរ៉េខាងត្បូងដែលស្ថិតនៅជាប់ ព្រំដែននឹងគ្នា ដោយព្រមានថាខ្លួននឹងធ្វើការវាយប្រហារនៅកោះនោះ។
ខិតប័ណ្ណ ឃោសនានេះបានសរសេរថា កងទ័ពរបស់ទីក្រុងព្យុងយ៉ាងត្រៀមខ្លួនរួចជាស្រេចក្នុងការ វាយប្រហារ ទៅលើកោះ Baengnyeongdo ក្នុងប្រទេសកូរ៉េខាងត្បូង ហើយនឹងធ្វើឲ្យកោះនេះក្លាយទៅជាវាលកប់ខ្មោចដ៏ធំមួយ។ ការវាយប្រហារនេះនឹងជាការវាយប្រហារដែលមិនធ្លាប់មានពីមុនមក។
យោធាប្រទេសកូរ៉េខាងត្បូងបានបដិសេធមិនបញ្ចេញមតិយោបល់អ្វីទាំងអស់។
ការ ឃោសនានេះធ្វើឡើងនៅពេលដែល ទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូងនិងទីក្រុងវ៉ាស្ហ៊ីងតោន របស់សហរដ្ឋអាម៉េរិក បានពង្រឹងវិធានការសន្តិសុខរបស់ខ្លួន បន្ទាប់ពីការប្រហារជីវិតរបស់ លោក Jang Song-Thaek ឪពុកមាររបស់លោកប្រធានាធិបតីកូរ៉េខាងជើង៕ (Radio Australia)