រដ្ឋមន្រ្តី​ការបរទេស​អាម៉េរិករិះគន់​ ប្រមុខ​រដ្ឋ​កូរ៉េខាងជើង

លោក John Kerry រដ្ឋ​មន្រ្តី​​ការបរទេស​សហរដ្ឋអាម៉េរិកបាន​ពិពណ៌នា​លោក​ Kim Jong Un ថា​ជា​មនុស្ស​​ព្រហើន​ហើយ​​ខ្វះការជឿ​ជាក់​ទៅលើ​ខ្លួន​ឯង​​ក្រោយពីមានការ​ ប្រហារ​ជីវិត​ឪពុកមា​របស់​។

លោក Jang Song Thaek ដែល​​គេ​គិត​ថា​ជាមេដឹកនាំ​ដែល​មាន​អំណាច​​បំផុត​ថ្នាក់​លេខ​ពីរ​​នៅ​កូរ៉េ​ ខាង​ជើង​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​ហើយ​ក្នុង​បទ​ចោទ​ថា​មាន​បំណង​ផ្តួល​ រំលំ​របប​ដឹក​នាំ។

ក្នុង​បទ​សម្ភាស​មួយ​តាម​ទូរទស្សន៍​ អាម៉េរិក​ លោក Kerry និយាយ​ថាការ​ប្រហារ​ជីវិត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​ជា​សញ្ញាបញ្ជាក់​ថា​ ពិភព​លោក​គួរ​តែរួប​រួម​គ្នា​ជា​ធ្លុង​មួយ​ប្រឆាំង​នឹង​​កម្ម​វិធី​អាវុធ​ នុយ​គ្លេអ៊ែ​របស់​ប្រទេស​កូរ៉េខាងជើង។​​

លោក​ថ្លែង​ទៀត​ថា​ វា​ជា​ការ​មិន​អាច​ទទួល​យក​បាន​ទេ​ បើ​បណ្តោយ​ឲ្យ​អាវុធ​នុយ​គ្លេអ៊ែ​​មាន​ឱកាស​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​របស់​ អ្នក​ដឹក​នាំ​ដូច​លោក Kim Jong Un ហើយ​ថា​កត្តា​នេះ​ទាម​ទារ​ឲ្យ​សហរដ្ឋ​អាម៉េរិក ជប៉ុន កូរ៉េខាងត្បូង ចិន​​ និង​រុស្ស៊ីសហការគ្នា​ដើម្បីកិច្ច​ប្រឹង​ប្រែង​បំបាត់​អាវុធ​នុយ​ គ្លេអ៊ែ៕(Radio Australia)

Related Articles

Back to top button
Close
Close