ការពង្រីកផ្លូវជាតិលេខ ៤ ឲ្យបាន ៤ ជួរពី​ភ្នំពេញ​ទៅកំពង់ស្ពឺ

ដោយ ហេង នាង

សារព័ត៌មានឃែមបូឌា ញូស៌ និង​ យុវវ័យថ្មី

ជ្រោះ​ពេជ្រនិល (១២ ធ្នូ ២០១៣)៖ មន្រ្តី ​​ជាន់​​ខ្ពស់​​នៃ​ក្រសួង​​សាធារណការ​​និង​ដឹកជញ្ជូននៅ​ថ្ងៃ​ព្រហស្បត៍​​​ នេះបានឲ្យ​​ដឹង​ថា រាជរដ្ឋាភិបាល​​កម្ពុជា​តាម​រយៈ​ក្រសួង​​បានស្នើ​ឲ្យ​ក្រុម​ហ៊ុន​ អេហ្សិត​ អ៊ិន​វេស​មិន​​​ ពង្រីក​​ផ្លូវ​ជាតិ​លេខ​៤​​ឲ្យ​បាន​ ​​៤ ជួរ (ទៅ​​ពីរ-​​មក​ពីរ) ចាប់​​ពីរង្វង់មូល​ចោម​ចៅ​​​ទៅ​​ទី​រួមខេត្ត​កំពង់​​​ស្ពឺ ដោយ​​​គម្រោង​​​នេះ​នឹង​ត្រូវ​​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៤។

លោក លឹម ស៊ីដេនីន (ឆ្វេង) រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​លោក ជួន វ៉ាន់ឌន នាយក​ចាត់​ការ​ទូទៅនៃក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន ផ្តល់​​កិច្ច​សម្ភាសន៍​ដល់​អ្នក​សារព័ត៌ មាននៅ​ក្បែរ​ជ្រោះ​ពេជ្រនិល។
លោក លឹម ស៊ីដេនីន (ឆ្វេង) រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​លោក ជួន វ៉ាន់ឌន នាយក​ចាត់​ការ​ទូទៅនៃក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន ផ្តល់​​កិច្ច​សម្ភាសន៍​ដល់​អ្នក​សារព័ត៌ មាននៅ​ក្បែរ​ជ្រោះ​ពេជ្រនិល។

ថ្លែង ​​​​​ប្រាប់​​​​​អ្នក​សារព័ត៌មាន​នៅ​​​ឯការដ្ឋាន​​​អ៊ុតបេតុង​​កៅស៊ូ​ នៅក្បែរជ្រោះ​​​ពេជ្រនិល លោក​ លឹម ស៊ីដេ​​​នីន រដ្ឋ​លេខាធិការ​​​ក្រសួង​​​សាធារណការ​​និង​ដឹកជញ្ជូន​បាន​​និយាយថា ការ​​ពង្រីក​​ផ្លូវ​នេះ​​គឺ​​​​​ដើម្បី​​ឲ្យ​​​​ចរាចរណ៍​​​​កាន់​​តែ​ងាយ​ ស្រួល​​​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​​ជាតិ​លេខ​៤។

លោក​បាន​ បញ្ជាក់​ថា នៅ​ពេល​ដែល​គម្រោង​នេះ​បាន​បញ្ចប់ រាជដ្ឋាភិបាល​នឹង​ពិចារណា​លើ​ការ​ងារ​​ពង្រីក​ផ្លូវ​​បន្តចាប់​ពី​កំពង់ស្ពឺ ​ទៅទៅខេត្ត​ព្រះសីហនុ តែបញ្ហា​នេះ​​វា​​អាស្រ័យ​លើ​​ចំណូល​របស់​ក្រុម​ហ៊ុន​​ដែល​​បាន​មក​ពីការ​​​ បង់​ថ្លៃ​ផ្លូវ​ពីសំណាក់​​​អ្នក​​ធ្វើ​ដំណើរ​តាម​រថយន្តលើដង​ផ្លូវ​ ជាតិលេខ៤។

លោក ជួន វ៉ាន់ឌន នាយក​ចាត់ការទូទៅនៃ​​ក្រុម​ហ៊ុន អេហ្សិត​ អ៊ិនវេសមិន បាន​និយាយ​ថា នៅ​ក្នុង​​កិច្ច​សន្យារវាង​ក្រុម​ហ៊ុន​ អេហ្សិត​ អ៊ិនវេសមិន​ និង​​​​​​រាជ​រដ្ឋាភិបាល​​កម្ពុជា​ គឺ​​ក្រុមហ៊ុនត្រូវ​មើល​ការ​ថែ​ទាំ​​​​និង​​ជួស​ជុល​​ផ្លូវនៅចន្លោះ​​ពី​​ រង្វង់មូល​ចោម​​​ចៅ​ទៅខេត្ត​ព្រះសីហនុ​​ក្នុង​​ចម្ងាយ​​ផ្លូវ ២១៤ គីឡូម៉ែត្រ។

លោក​​​បានបញ្ជាក់ថា តាម​​លក្ខណៈ​ស្តង់ដារបច្ចេក​​ទេស​​ផ្លូវ គឺ​ថា បើជួសជុលគឺ​​មាន​តម្លៃ​​ជាង ១០ ម៉ឹន​ដុល្លារ​​ក្នុង​​១ ​​គី​ឡូម៉ែត្រ ហើយ​​បើ​​ពង្រីក​ឬក៏​ធ្វើ​ថ្មី​គឺមាន​​​តម្លៃ​១លាន​ដុល្លារ​ក្នុង​១ គីឡូម៉ែត្រ។

លោក​បាន​បន្តថា ដើម្បី​ធានា​ការ​ថែទាំ​ផ្លូវ​ជាតិលេខ៤​ឲ្យ​បាន​​ល្អ  ក្រុមហ៊ុន អេហ្សិត​ អ៊ិនវេស​មិន បាន​​បង្កើត​រោងចក្រ​​​​​​​បេតុង​​​កៅស៊ូ​ក្រាល​ថ្មល់​នៅខណ្ឌ​ពោធិ​សែន​​ជ័យ ដោយ​​លោក​​អះអាង​ថា ក្រុម​​​ហ៊ុន​​​បាន​​ចំណាយទឹក​​ប្រាក់​អស់​ជាង ៣ លាន​​​ដុល្លារ​​អាមេរិក​​សម្រាប់​តម្លើង​​រោង​ចក្រនេះនិង​​​ម៉ាស៊ីន​​អ៊ុត​ ថ្មល់។

នៅ​ព្រឹក​ថ្ងៃ​​ព្រហស្បត៍នេះដែរ ក្រុម​​​ហ៊ុន​ក៏​បាន​​ចាប់ផ្តើម​អ៊ុតបេតុង​​កៅស៊ូ​មួយស្រទាប់បន្ថែម​​ជា​​ លើក​​ដំបូង​​​លើ​កំណាត់​​​ផ្លូវ​​​​​ជាតិ​​​​លេខ​​​៤​​ត្រង់​​ចំណុច​ក្បែរ​ ជ្រោះ​ពេជ្រនិល។
បន្ទាប់​​ពី​​បាន​​ចុះ​​ពិនិត្យ​​មើលសង្វាក់ផលិត​កម្ម​​​រោង​ចក្រ​​​បេតុង​​ ​​​កៅ​ស៊ូ​ក្រាល​ថ្មល់​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​​​ការ​ពិនិត្យ​មើល​ការ​​ចាប់​ផ្តើម​​អ៊ុត​ផ្លូវ​បេតុង​​​កៅ​ស៊ូ​មួយ​​ ស្រទាប់​បន្ថែម​​នៅក្បែរជ្រោះ​​ពេជ្រ​និល​​​​​​រួចមក លោក​ លឹម ស៊ីដេ​នីន បាន​​​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោក​​និង​​មន្រ្តី​​របស់​ក្រសួង​​យល់​ឃើញ​ថា រោង​​ចក្រ​ពិត​ជា​​បាន​បំពាក់​​នូវ​​ឧបករណ៍​​​​ប្រកប​​​​ដោយ​​​​បច្ចេកទេស​​ ​ត្រឹមត្រូវ ហើយ​​ឧបករណ៏​​ទាំង​​​នោះ​​​សុទ្ធ​តែ​​ទំនើបៗ​និង​មាន​តម្លៃ​​ខ្ពស់​នាំ​ ពីបរទេស។

បើ​​តាម​សេចក្តីប្រកាសព័ត៌មាន​របស់​​ក្រុមហ៊ុន​ អេហ្សិត​ អ៊ិនវេស​មិន បាន​ឲ្យ​ដឹង​ថា ការ​ចំណាយ​​ដើម​​ទុន​សម្រាប់​តម្លើង​​រោងចក្រនិងការ​ទិញ​គ្រឿង​ចក្រ​ថ្មីៗ​ បន្ថែមនេះ​គឺដោយសារក្រុមហ៊ុន​ត្រូវ​​បំពេញ​កាតព្វកិច្ច​របស់​ខ្លួនក្នុង​ការ ​ថែទាំនិងជួសជុលផ្លូវជាតិលេខ៤ជា​ប្រចាំ​ស្របតាមកិច្ច​ព្រម​ព្រៀង​ សម្បទានពីរាជរដ្ឋាភិបាល។​

សេចក្តី​ប្រកាស​​បាន​​បន្តថា ក្រុមហ៊ុនក៏​មាន​ឆន្ទៈ និងមានគោលបំណងជម្រុញការវិនិយោគ និង​អភិវឌ្ឍន៏​​ផ្លូវជាតិលេខ៤ ដោយ​ពង្រីកផ្លូវ​ឲ្យបាន៤ជួរ​ពីភ្នំពេញដល់ក្រុងព្រះសីហនុ តាម​រយៈ​ប្រើប្រាស់​កម្លាំង​និងធនធានដែលខ្លួនមានស្រាប់ និងការស្វែងរកប្រាក់កម្ចីពីធនាគារក្នុងនិងក្រៅប្រទេស ឬ​តាម​រយៈ​​ការ​សហការ​ជាមួយ​​ក្រុមហ៊ុន​​បរទេស​តាម​រូបភាពសហការវិនិយោគ (Joint Venture) ឬតាមរយៈ​ការ​ដាក់​​បញ្ចូល​ក្នុង​ទីផ្សារ​ភាគ​ហ៊ុន​ស្រប​តាម​គោល​នយោបាយរបស់​ រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា កន្លងមក ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះ​អនុស្សារណៈ​យោគយល់​គ្នា​​​ជាមួយ​​ ក្រុមហ៊ុន JEXWAY របស់​ប្រទេសជប៉ុន​ស្តីពី​ការពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ​ដើម្បី​​ផល​ប្រយោជន៍​រួម​លើ​​គម្រោង​​ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ (HIGHWAY) តាម​គម្រោង “ភាពជា​​ដៃគូ​រវាង​​រដ្ឋ​​និង​​ឯកជន (Public & Private Partnership)”។

សេចក្តី​ប្រកាស​​បាន​បន្តថា ដោយសារ​ក្រុម​ហ៊ុន​ ​អេហ្សិត​ អ៊ិនវេស​មិន បាន​ទទួល​​គម្រោង “ភាព​ជា​​​ដៃគូ​រវាង​រដ្ឋ​​និង​​ឯកជន” ពី​រាជរដ្ឋាភិបាលលើ​​ផ្លូវជាតិលេខ​៤ ទើប​​ក្រុមហ៊ុន JEXWAY នា​ពេល​បច្ចុប្បន្ន​​បាន​ជ្រើស​រើស​​យកផ្លូវ​ជាតិ​លេខ​៤​មកធ្វើ​ជា​ករណី​ សិក្សា​ពង្រីកជាផ្លូវ៕​

ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន បានពង្រីកផ្លូវជាតិលេខ៤ឲ្យបាន ៤ ជួរ (ទៅពីរ-មកពីរ) ចាប់ពីរង្វង់មូលចោមចៅទៅទីរួមខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ក្រុមហ៊ុនធ្វើបានប្រហែល ៥០% ហើយ ហើយ គម្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៤។
ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន បានពង្រីកផ្លូវជាតិលេខ៤ឲ្យបាន ៤ ជួរ (ទៅពីរ-មកពីរ) ចាប់ពីរង្វង់មូល
ចោម​​ចៅទៅទីរួមខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ក្រុមហ៊ុនធ្វើបានប្រហែល ៥០% ហើយ ហើយ គម្រោង​នេះនឹង​
ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៤។
សកម្មភាពពង្រីកផ្លូវជាតិលេខ៤ចាក់អ៊ុតបេតុងកៅស៊ូឲ្យបាន ៤ ជួរ (ទៅពីរ-មកពីរ) របស់ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន។
សកម្មភាពពង្រីកផ្លូវជាតិលេខ៤ចាក់អ៊ុតបេតុងកៅស៊ូឲ្យបាន ៤ ជួរ (ទៅពីរ-មកពីរ) របស់ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន។
ការ​ជីកដាក់​បំពង់លូមុន​ពង្រីក​ដោយ​ចាក់​អ៊ុត​បេតុង​កៅស៊ូឲ្យបាន ៤ ជួរ របស់ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន។
ការ​ជីកដាក់​បំពង់លូមុន​ពង្រីក​ដោយ​ចាក់​អ៊ុត​បេតុង​កៅស៊ូឲ្យបាន ៤ ជួរ របស់ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន។
សកម្មភាពចាក់អ៊ុតបេតុងកៅស៊ូមួយស្រទាប់បន្ថែមជាលើកដំបូងរបស់ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន លើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចក្បែរជ្រោះពេជ្រនិល។
សកម្មភាពចាក់អ៊ុតបេតុងកៅស៊ូមួយស្រទាប់បន្ថែមជាលើកដំបូងរបស់ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន លើ​
កំណាត់ផ្លូវជាតិលេខ​៤ត្រង់​ចំណុច​ក្បែរ​ជ្រោះពេជ្រនិល។
SONY DSC
រោងចក្របេតុងកៅស៊ូក្រាលថ្មល់នៅខណ្ឌពោធិសែនជ័យរបស់ក្រុមហ៊ុន អេហ្សិត អ៊ិន​វេស​មិន ដែល​រោង​ចក្រ​បានបំពាក់ដោយឧបករណ៍ប្រកបដោយបច្ចេកទេសទំនើប​និង​មាន​​ តម្លៃខ្ពស់នាំចូលពីប្រទេសអាល្លឺម៉ង់។
SONY DSC
រោងចក្របេតុងកៅស៊ូក្រាលថ្មល់នៅខណ្ឌពោធិសែនជ័យរបស់ក្រុមហ៊ុន អេហ្សិត អ៊ិន​វេស​មិន ដែលរោង​ចក្រ​បានបំពាក់ដោយឧបករណ៍ប្រកបដោយបច្ចេកទេស​ទំនើប​និង​មាន​ តម្លៃខ្ពស់នាំចូលពីប្រទេសអាល្លឺម៉ង់។
រោងចក្របេតុងកៅស៊ូក្រាលថ្មល់នៅខណ្ឌពោធិសែនជ័យរបស់ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន ដែលរោងចក្របានបំពាក់ដោយឧបករណ៍ប្រកបដោយបច្ចេកទេសទំនើបនិងមានតម្លៃខ្ពស់នាំចូលពីប្រទេសអាល្លឺម៉ង់។
រោងចក្របេតុងកៅស៊ូក្រាលថ្មល់នៅខណ្ឌពោធិសែនជ័យរបស់ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន ដែលរោងចក្រ​បានបំពាក់ដោយឧបករណ៍ប្រកបដោយបច្ចេកទេសទំនើបនិងមានតម្លៃខ្ពស់នាំចូលពីប្រទេសអាល្លឺម៉ង់។

 

 

 

Related Articles

Back to top button
Close
Close