ជំងឺរលាកច្រមុះបណ្តាលមកពីអ្វី?
សុខភាព៖ បញ្ហារលាកច្រមុះនេះគឺ បណ្តាលមកពីរលាកភ្នាសច្រមុះតែម្តង។ មួលហេតុជាច្រើនមកពីប្រតិកម្មផ្សេងៗដូចជាអាកាសធាតុត្រជាក់ (ម៉ាស៊ីនត្រជាក់ ប្រតិកម្មនឹងធាតុត្រជាក់) ផ្ការុក្ខជាតិ ចំណីអាហារ ឬបណ្តាលមកពីជាតិគីមីផ្សេងៗរាប់ទាំងឱសថផង។ បណ្តាលពីមេរោគ (ជាបាត់តេរី ឬវីរុស ឬពួកផ្សិតហ្វុងហ្សិក) មេរោគឃ្លង់ផងដែរ។
ហើយក្នុងចំណោមមូលហេតុរលាកច្រមុះទាំងនោះការរលាកច្រមុះទាំងនោះ បណ្តាលមកពីប្រតិកម្ម (អាល់លែកហ្សី) មានច្រើនជាងគេ។ រលាកដែលបណ្តាលមកពីអាល់លែកហ្សីនេះចែកជា២គឺមួយដែលទាក់ទងនឹង អាកាសធាតុត្រជាក់ និងទីពីរដែលមិនទាក់ទងនឹងអាកាសធាតុត្រជាក់។
-រលាក់ច្រមុះដែលទាក់ទងនឹងអាកាសត្រជាក់គឺវាតែងតែមានជាមួយនឹង សារធាតុប្រតិកម្មផ្សេងៗ ទៀតដូចជាលំអងផ្ការបស់រុក្ខជាតិផ្សេងៗ ឬផ្កាស្មៅ ផ្កាស្បូវ និងពួករុក្ខជាតិអំបូរក្រាមីនេ ដែលហើរតាមខ្យល់។
-ឯរលាកច្រមុះដែលមិនទាក់ទងនឹងអាកាសធាតុត្រជាក់នោះមានដូចជា ប្រតិកម្មនឹងធូលីដីហុយ រោមខ្មោច សត្វឆ្មា កណ្តុរដែលគេចោល ធូលីដីម្រែងភ្លើងផ្ទះបាយ ឡដុត រោមសត្វបក្សី រោមឆ្កែ ឆ្មាក្នុងផ្ទះ អង្គែសត្វស្រុកជាដើម។ល៕ វត្តី/Cambodia News