ក្រសួង​​សុខា​​ភិបាល​​អំពាវ​​នាវ​​ ឲ្យ​​ពល​​រដ្ឋ​​ការ​​ពារ​​សុខ​​ភាព ​​អំឡុង​​រដូវ​​រងា​​

ភ្នំ​ពេញ​៖ ក្រសួង​សុខាភិបាល​​ បាន​ធ្វើ​​ការ​អំពាវ​នាវ​ តាម​​រយៈ​​សេ​ច​ក្ដី​ប្រកាស​ព័ត៌​​មា​ន​​មួយ ​របស់​​ខ្លួន​​ក្នុង​សប្ដាហ៏​នេះ ដោយ​ឲ្យ​ពល​​រដ្ឋ​កម្ពុជា​ ការ​ពារ​សុខ​ភាព​ អំឡុង​រដូវ​រងា ចាប់​​ពី​​ខែ ធ្នូ ដល់ ខែ មករា ឆ្នាំ​២០១៤ ។​

20131204_Bby-30863_400x400សេច​ក្ដីប្រកាស ​ដែល​ចុះ​កាលបរិច្ឆេទ​ កាល​ពីថ្ងៃទី ​៤ ធ្នូ ហើយ​​ត្រូវបាន​គេ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ ​ដល់​​ប្រព័ន្ធផ្សព្វផ្សាយ​​ព័ត៌​មាន​កា​ល​ពី​ម្សិ​ល​មិញ​​នោះ បាន​លើកឡើង​ថា ​នៅ​ក្នុង​អំឡុង​រដូវ​រងារនេះ ជម្ងឺ​​ដែល​គេតែង​ជួបប្រទះ​ញឹកញាប់គឺ ជម្ងឺ​ផ្លូវ​ដង្ហើម ​ដែល​​​បង្ក​ពី​វីរុស គ្រុន​ផ្ដា​សាយ​ រលាក​បំពង់​ក មេរោគ​ស្រ្តិប​​​តូកូក​ និង​រលាក​​ក្រពះ​ពោះ​វៀន​ជាដើម ។​

សេច​ក្ដីប្រកាស​នោះ​ បាន​​បញ្ជាក់​ថា ការ​ថែរក្សា​អនាម័យ​​ខ្លួន​​ប្រាណ​ ដូច​ជា​ស្វែង​​រក ​សេវា​សុខភាព សាធារណៈ  ពេល​​មាន​​អាការ​មិន​​ស្រួល ការ​លាង​សម្អាត​ដៃ ​និងសាប៊ូ  ។ ចំណែក​​កុមារ ​និង​មនុស្ស​​ពេញ​វ័យ ​ត្រូវ​ស្លៀកពាក់​​ ឲ្យ​​បាន​​ច្រើន​ជាន់ ​ដើម្បី​​រក្សា​កំដៅ​​ក្នុង​រាង​កាយ។

ជាចុងក្រោយសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ដែរថា ទារក និង មនុស្សចាស់ មាន​ហានិភ័យ​ខ្ពស់ ទាក់ទងនឹងជម្ងឺ ដែលទាមទារ អោយ​មានការ យកចិត្តទុកដាក់ និង ថែរក្សា ផ្តល់​សម្លៀក​បំពាក់ អោយបានកក់ក្តៅ ជាពិសេស ​មនុស្ស​វ័យ​​ចំណាស់ ដែល​មាន​កម្តៅ​រាង​កាយតិច ងាយ​ធ្វើ​អោយសីតុណ្ហភាព រាងកាយ ថយចុះជាងធម្មតា ដែលអាចបណ្តាល​អោយស្លាប់បាន៕ យុវវ័យថ្មី​

Related Articles

Back to top button
Close
Close