ពៅ លីដា ច្រានចោលដំណឹង មានប្តី មានកូន
ភ្នំពេញ៖ ទោះបីជាតារាសម្តែង សម្បុរស្រអែមស្រស់ល្បី ឈ្មោះ ពៅ លីដា បានឈានជើងចូលប្រឡូក ក្នុងសិល្បៈជាច្រើនឆ្នាំ កន្លងមកក្តី ក៏មហាជន និងអ្នកនៅក្នុងសិល្បៈមួយចំនួន នៅមិនទាន់ដឹងពីប្រវត្តិផ្ទាល់ខ្លួន របស់ ពៅ លីដា ច្បាស់លាស់ថា នាងមានប្តី និងមានកូននោះឡើយ ព្រោះគេមើលឃើញថា នាងនៅតែរក្សាសម្ផស្សស្រស់ស្អាត មិនចាញ់ក្រមុំៗ ព្រហ្មចារីយ៍ដទៃៗឡើយ ។
កន្លងមក គេនៅចាំបានថា ពៅ លីដា បានរងព្យុះព័ត៌មាន មួយចំនួនថា នាងមានទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយ លោក យូឌីស្កូ ។ លើសពីនេះ ទៅទៀត ក៏មានព័ត៌មានលេចឮទៀតថា នាងមានមន្រ្តីធំតាមស្នេហ៍ ។ ប៉ុន្តែជុំវិញនឹងព័ត៌មាន ទាំងអស់នេះ តារាសម្តែងទឹកមុខ ស្រគត់ស្រគំរូបនេះ បានចេញមុខបដិសេធភ្លាមៗ ដោយមិនបង្អង់យូរឡើយ ។
តារាសម្ដែង ពៅ លីដា បានបន្តទៀតថា” ក្រុមគ្រសារខ្ញុំ មានកិត្តិយសប៉ុណ្ណឹងដែរ ខ្ញុំមិនទៅធ្វើរឿងបែបហ្នឹងទេ ពេលឮព័ត៌មានរបៀបនេះ ធ្វើឲ្យកេរ្តិ៍ឈ្មោះខ្ញុំ អាចធ្លាក់កាន់តែខ្លាំង សូមបង..ជួយសម្រួលរឿងហ្នឹង ឲ្យបានច្បាស់ផង…មិនមែនជាការពិតទាល់តែសោះ..! “។
តាមរយៈការបកស្រាយ ខាងលើនេះ ប្រិយមិត្ត ក៏ដូចជាទស្សនិកជន ពិតជាមានការវិនិច្ឆ័យ ចំពោះព័ត៌មាន ដែលកំពុងតែបោកបក់យ៉ាងសន្ធាប់ មកលើនាង ពៅ លីដា ថាជាការពិត ឬយ៉ាងណា? ខណៈដែលតារារូបនេះ តែងតែទទួលរងនូវព័ត៌មានអាស្រូវ ជាបន្តបន្ទាប់ ហាក់មិនដែលបានស្វាង ម្ដងណាឡើយ៕ ស.រ/Cambodia News