ភាពតានតឹងក្នុងដែនសមុទ្រចិនខាងកើតនៅតែបន្ត
អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden ថ្លែងថា ការសម្រេចចិត្តរបស់ចិនក្នុងការបង្កើតតំបន់ការពារដែនអាកាសក្នុង សមុទ្រចិនខាងកើតបានបង្កឲ្យមានភាពតានតឹង និងបានបង្កើនការប្រឈមគ្រោះថ្នាក់ជាយថាហេតុ និងការគណនាខុស។
ថ្ងៃ នេះ លោក Joe Biden នឹងធ្វើទស្សនកិច្ច នៅប្រទេសចិន ក្នុងការធ្វើដំណើរមួយ ដែលលោកនឹងត្រូវឆៀងចូលប្រទេសជប៉ុន រួចប្រទេសកូរ៉េខាងត្បួងផងដែរ។
លោក Joe Biden និយាយថាលោកនឹងលើកយកកង្វល់ទាក់ទងនឹងភាពតានតឹង ដែលកំពុងតែកើនឡើង មកពិភាក្សាគ្នាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំចិន។
លោកឲ្យដឹងទៀតថា ជម្លោះតែមួយដែលអាក្រក់ជាងជម្លោះដោយចេតនា គឺជម្លោះដោយអចេតនា។
សេតវិមានបានឆ្លើយតបចំពោះការអះអាងដែលថាចិនបានស្វាគមន៍យន្តហោះពាណិជ្ជកម្មរបស់ខ្លួនក្នុងដែនអាកាសរបស់ចិន។
លោក Jay Carney អ្នកនាំពាក្យរបស់ទីភ្នាក់ងារអាកាសចរណ៍អាម៉េរិកដែលហៅកាត់ថា F-A-A និយាយថា លោកមិនបានចេញគោលការណ៍ណែនាំថ្មីអ្វី ដល់អ្នកគ្រប់គ្រងការហោះហើរទេ។ តែលោកថា ដើម្បីសុវត្ថិភាព និងសន្តិសុខរបស់អ្នកដំណើរ F-A-A មានគោលការណ៍ជាយូរមកហើយ គឺយន្តហោះស៊ីវិលអាម៉េរិកត្រូវអនុវត្តតាមការណែនាំរបស់ ប្រទេសដែលខ្លួនឆ្លងកាត់៕ (Radio Australia)