អ្នកផឹកស្រាមុខក្រហមប្រឈមគ្រោះថ្នាក់ខ្ពស់
សុខភាព៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញពីទំនាក់ទំនងរវាងការឡើងសម្ពាធឈាមដោយឥទ្ធិពល គ្រឿងស្រវឹង ជាពិសេសចំពោះក្រុមមនុស្សដែលមានអាការថ្ពាល់ មុខ និងកឡើងក្រហមក្រោយពីគ្រឿងស្រវឹងធ្លាក់ចូលដល់ក្រពះ គួរតែតាមដានសម្ពាធឈាមរបស់ខ្លួនឲ្យមែនទែន។
ភាពប្រថុយប្រថាននេះនឹងមានការកើនឡើងខណៈដែលមនុស្សបានទទួលទានស្រា ឬគ្រឿងស្រវឹងច្រើនជាងបួនដបក្នុងមួយសប្តាហ៍។ ការឡើងសម្ពាធឈាមដោយសារជាតិស្រា និងគ្រឿងស្រវឹងនេះគឺជាមូលហេតុដ៏ចម្បងនៃការកើតជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលព្រោះវាបានធ្វើឲ្យដាច់សរសៃឈាម។
អាការមុខឡើងក្រហមបន្ទាប់ពីទទួលទានគ្រឿងស្រវឹងនោះគឺជារោគសញ្ញា មួយបង្ហាញថា អ្នកដែលផឹកនោះមានលក្ខខណ្ឌរាងកាយ និងអវយវៈមិនអំណោយផលចំពោះការសេពសុរាឡើយ។ អ្នកដែលមានមុខក្រហមពេលផឹកស្រា គឺជាអ្នកដែលមិនអាចទ្រាំទ្រនឹងគ្រឿងស្រវឹងបាន ហើយជាទូទៅថ្លើមរបស់ពួកគេក៏មិនអាចកម្ចាត់ជាតិពុលដែលមានផ្ទុក នៅក្នុងគ្រឿងស្រវឹងនោះទាន់ពេលវេលាដែរ៕ ដោយ៖ វត្តី/Cambodia News