ជំងឺរាគ ​និង ​អាហារ​​សំរាប់​ធ្វើ​ឲ្យ​ធូរ​ស្រាល​

សុខភាព​៖ ជំងឺ​រាគ​ ជា​ធម្មតា​បង្ក​ឡើង​នៅ​ពេល​ដែល​ បាក់តេរី​ ឬ​ វីរុស​ បង្ក​ការ​រលាក​នៅ​ក្នុង​ពោះ​វៀន ជំងឺ​រាគ​ កើតឡើង​តែ​ពីរ​ ឬ​ បី​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​មក​ក៏​បាត់​ទៅ​វិញ​​ ប៉ុ​នែ្ត​ នៅ​ពេល​ដែល​ វា​កើត​យូរ​ជាង​នេះ​ វា​អាច​ធ្វើ​អោយ​រាង​កាយ​បាត់បង់​ជាតិ​ទឹកជា​ច្រើន​ រួម​ទាំង​សារធាតុ​ ខនិជ​ ដែល​មាន​តួនាទី​គ្រប់គ្រង​សំពាធ​ឈាម​ ចង្វាក់បេះដូង​ និង​ ចលនា​សាច់ដុំ​។​

chetha-29អាស្រ័យ​ហេតុនេះ​ ហើយ​ គ្រូពេទ្យ​ជា​ធម្មតា​ផ្តល់​ដំបូន្មាន​ឲ្យ​ ផឹកទឹក​ផ្លែ​ឈើ​ កូកាកូឡា​ដែល​គ្មាន​ជាតិ​ហ្គា​ស​ ឬ​ក៏​ភេ​ស្ជៈ​ កីឡា​ គ្រប់ពេល​ដែល​អ្នកមាន​ជំងឺ​រាគ​ដើម្បី​ជំនួស​ឲ្យ​ជាតិ​ស្ករ​ និង​សារធាតុ​ខនិជ​ដែល​បាត់បង់​។​

ដូច្នេះ​ នៅ​ពេល​ដែល​មាន​ជំងឺ​រាគ​ យល់​ល្អ​គួរតែ​ញ៉ាំ​អាហារ​ ដែល​ សាបៗ​បំផុត​ដូច​ជា​ មី​ នំ​បុ័ង​ និង​ទឹកជ្រលក់​ធ្វើ​ពី​ផ្លែ​ប៉ោម​ ដោយសារ​តែ​ អាហារ​ទាំង​អស់នេះ​មិន​ធ្វើ​អោយ​ ប៉ះពាល់​បន្ថែម​ទៀត​ដល់​ពោះវៀន​ដែល​កំពុង​តែ​មាន​បញ្ហា​ស្រាប់​ នោះ​ទេ​។​ ហើយ​សារ​ប្រយោជន៍​បន្ថែម​ទៀត​ របស់​អាហារ​ទាំងនេះ​គឺ​ ជាតិ​ស​សៃ​ ដែល​ដើរតួ​នាទី​ដូច​ជា​ អេ​ប៉ុង​ស្រូបទឹក​នៅ​ក្នុង​ពោះវៀន​ និង​ជួយ​សំ​ងួ​ត​ពោះវៀន​ទៀត​ផង​៕ វត្ត/Cambodia News​

Related Articles

Back to top button
Close
Close