យុវជន​​ម្នាក់ ​គំរាម​សម្លាប់​ម្តាយ​បើ​មិន​ទិញ​ម៉ូតូ​ និង​ទូរស័ព្ទ​ឲ្យ​

ខេត្ត​ក​ណ្តា​ល​ ​៖ ​យុវជន​ម្នាក់ ​ដែល​សមត្ថ​កិច្ច​បាន​អះអាង​ថា​ ​ទើប​ចេញ​ពី​គុក​ជាងមួយខែ​ ​បាន​​វាយ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​ ​និង​គំរាម​សម្លាប់​ម្តា​យ​បង្កើត​បើ​មិន​ព្រម​ទិញ​ម៉ូ​តូ​ ​និង​ទូរស័ព្ទ​ឲ្យ​គេ​ប្រើ​ប្រាស់​ ​។

vta9yvivហេតុ ​ការណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​១៦និង​៣០នាទី​ ​ថ្ងៃ​ទី​២៧ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៣ ស្ថិត​ក្នុង​ភូមិ​តា​ខ្មៅ​ ​សង្កាត់​/ក្រុង​តា​ខ្មៅ​ ​ខេត្ត​ក​ណ្តា​ល​ ​ក្រោយ​ពី​មាន​ហេតុ​ការណ៍​កើត​ឡើង​ ​ម្តា​យ​ជន​សង្ស័យ​បាន​ប្តឹ​ង​ ​នគរបាល​ក្រុង​តា​ខ្មៅ​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់​ខ្លួន​កូន​ប្រុស​តិរច្ឆាន​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ​។ 

​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​​​ឈ្មោះ​ ​លុយ​ ​ដា​រី​ ​អាយុ​២៦ឆ្នាំ​ ​បច្ចុប្បន្ន​ស្នា​ក់​នៅ​ផ្ទះ​ជាមួយ​ឪពុក​ម្តា​យ​ក្នុង​ភូមិ​តា​ខ្មៅ​ ​សង្កាត់​តា​ខ្មៅ​ ​ក្រុង​តា​ខ្មៅ​ ​។ ម្តា​យ​ឈ្មោះ​ ​លុយ​ ​ផល​លាង​ ​អាយុ​៥៣ឆ្នាំ​ ​មុខ​របរ​លក់​ដូរ​ ​មាន​ទី​លំនៅ​ភូមិ​/សង្កាត់​កើត​ហេតុ​ខាង​លើ​ ​។

ម​ន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ ជន​សង្ស័យ​បាន​ត្រ​ឡប់​មក​ពី​ផឹក​ស៊ី​វិញ​ ​ក៏​រក ​រឿង​ម្តា​យ​ហើយ​បាន​បោក​ចាន​ឆ្នាំ​ ​និង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​ចោល​បែក​រាយ​ប៉ាយ​ពេញ​ផ្ទះ​ ​។ មិន​តែ​ប៉ុណ្ណោះ​ជន​សង្ស័យ​ខាង​លើ​នេះ​បាន​និយាយ​គំរាម​សម្លាប់​ម្តា​យ​ចោល​ ​បើ​មិន​ព្រម​ទិញ​ម៉ូ​តូ​ ​និង​ទូរស័ព្ទ​ឲ្យ​គេ​។

បច្ចុប្បន្ន ​ ​ជន​សង្ស័យ​កំពុង​ស្ថិត​នៅ​បន្ទប់​ឃុំ​ឃាំង​របស់​អធិការ​ដ្ឋា​ន​នក​របាល​ ក្រុង​តា​ខ្មៅ​ ​ដើម្បី​រង់​ចាំ​ចាត់​ការ​តាម​នីតិ​វិ​ធី​ ៕​ ​Cambodia News

Related Articles

Back to top button
Close
Close