ការ​យក​តម្លៃ​ផ្ញើ​កង់ ​ម៉ូតូ ​ខុស​ច្បាប់​តាម​ទីផ្សារ​

ភ្នំពេញ៖  សេចក្តីប្រកាស ដែលចេញដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ជា​អ្នកឃ្លាំមើល​អភិ​បាលកិច្ច​នៅ​កម្ពុជា ​ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្តីពី​ការយក​ត​តម្លៃ​ផ្ញើ កង់ ម៉ូតូ ដោយ​ខុស​ច្បាប់​ នៅ​តាម​​ទីផ្សារ​​ ដោយ​សំបុត្រ​​ផ្ញើ​ម៉ូតូ តម្លៃត្រឹមតែ ៣០០ រៀល ប៉ុន្តែ​​​អ្នកយក​លុយ​នៅ​កន្លែង​ផ្ញើម៉ូតូ តាម​ផ្សារ​ទាំង​អស់​នៅ​ភ្នំពេញ គឺ​យក ១.០០០ រៀល ក្នុង​ម៉ូតូ​មួយគ្រឿង​។​

imageសេចក្តីប្រកាស​ដដែល លើកឡើងថា “​យើង​ជា​អង្គការ​សង្គម​ស៊ីវិល ឃ្លាំមើល​អភិបាលកិច្ច​នៅ​កម្ពុជា សង្កេតឃើញថា ការទារ​យក​តម្លៃលើស​ពី​ការកំណត់​ដោយ​រដ្ឋ​ទៅលើ​ការផ្ញើ​កង់​ម៉ូតូ​នៅតាម​ ទី​ផ្សារ​នានា​កំពុងតែ​រីក​រាលដាល​យ៉ាងខ្លាំង​និង​ពុំមាន​វិធានការ​ ផ្លូវច្បាប់​ណាមួយ​ឡើយ ទៅលើ​ទង្វើ​ខុសច្បាប់​ទាំងអស់នេះ។

សេចក្តីប្រកាស លើកឡើងថា ជាក់ស្តែង ​​តម្លៃ​ដែល​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានកំណត់​ត្រឹមតែ ៣០០ រៀល​ប៉ុណ្ណោះ ក្នុងការ​ផ្ញើ​ម្តង តែ អាជីវករ​ទាំងនោះ បែរជា​ទារ​យក​ពី​ម្ចាស់ កង់ ម៉ូតូ ក្នុង​ទឹក​ប្រាក់​ចំនួន​ចាប់ពី ៥០០ ទៅ ១.០០០ រៀល និង​ពេលខ្លះ​ឡើងដល់ ២.០០០ រៀលក៏​មាន​ដែរ។

សេចក្តីប្រកាស លើកឡើងថា ទង្វើ​បែបនេះ កំពុងតែ​នាំ​ឲ្យ​មហាជន​រាប់លាន​នាក់​មាន​ការ​មិន​សប្បាយចិត្ត និង​ខឹងសម្បា ថែមទាំង​អស់ជំនឿ​លើ​ការអនុវត្តន៍​នីតិ​រដ្ឋបាល​សាធារណៈ​កម្ពុជា​យ៉ាងខ្លាំង​ ។​ អង្គការ​សង្គម​ស៊ីវិល ទទូច​ចង់បាន​នូវ​ការចាត់វិធានការ​តាមផ្លូវ​ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ស្តារឡើងវិញ នូវ​របៀបរៀបរយ និង​ការអនុវត្តន៍​ច្បាប់​កម្ពុជា ចាប់ពីពេលនេះ​តទៅ​៕ នាង/Cambodia News

Related Articles

Back to top button
Close
Close