អូស្ត្រាលីសម្រេចបញ្ជូនមេបញ្ជាការកងទ័ពឲ្យនាំសំបុត្រ
គណបក្សប្រឆាំងរបស់ប្រទេស អូស្ត្រាលីបាន គាំទ្រសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលខ្លួន ក្នុងការបញ្ជូនមេបញ្ជាការកងទ័ពជាអ្នកនាំលិខិតប្រគល់ដោយផ្ទាល់ ដៃជូនលោកប្រធាធិបតីឥណ្ឌូណេស៊ី។
ឥណ្ឌូណេស៊ី មានការខឹងសម្បារ យ៉ាងខ្លាំងព្រោះក្រុមចារកម្មអូស្រ្តាលីបានលួចស្តាប់ការសន្ទនា តាមទូរស័ព្ទរបស់លោក Susilo Bambang Yudhoyono ក៏ដូចជាភរិយា និងមន្រ្តីជាន់ខ្ពស់របស់លោក។
នាយក រដ្ឋមន្រ្តីអូស្ត្រាលី លោក Tony Abbott បានសរសេរលិខិតឆ្លើយតបទៅលោកប្រធានាធិបតីតាមការទាមទារឲ្យមានការ ពន្យល់បកស្រាយពីការលួចស្តាប់នោះ។
ខុទ្ទការល័យ នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្លែងថា ខ្លួនបានស្នើមេបញ្ជាការកងទ័ពលោក Peter Leahy ឲ្យនាំលិខិតជូនដល់ដៃលោកប្រធាធិបតីដើម្បីសំដែងនូវការគួរសម។
អ្នក នាំពាក្យផ្នែកអន្តោប្រវេសន៍របស់គណបក្សប្រឆាំង លោក Richard Marles មានជំនឿថា មេបញ្ជាការកងទ័ពលោក Peter Leahy គឺជាជម្រើសដ៏ល្អមួយ ពីព្រោះលោកប្រធានាធិបតីឥណ្ឌូណេស៊ីក៏ធ្លាប់ជាមន្ត្រីយោធាផងដែរ៕ (Radio Australia)