ក្រែមលាបបបូរមាត់អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព
សុខភាព៖ យើងអាចទទួលបាននូវបបូរមាត់ដែលមានពណ៌ផ្កាឈូកព្រឿងៗជាច្រើនដែលវា ហាក់បីដូចជារឿងដ៏អស្ចារ្យមួយអញ្ជឹងតាមរយៈការលាបក្រែមនៅ បបូរមាត់ ។ ខណៈពេលដែលក្រែមលាបបបូរមាត់ភាគច្រើនយ៉ាងហោចណាស់ក៏ផ្ទុកទៅដោយ ជាតិសំណដែរនោះ វាក៏ត្រូវបានគេរកឃើញថាមានជាតិរ៉ៃចំនួន ៨មុខផ្សេងទៀត។
ចំនុចដែលយើងព្រួយបារម្ភនោះគឺថា បើសិនជាយើងលេប ឬបឺតស្រូបក្រែមនេះចូលទៅក្នុងខ្លួន មិនដឹងថាវានឹងបង្កើតជាឥទ្ធិពលអ្វីនោះទេ។ ប៉ុន្តែអ្នកអាចនឹងមានបញ្ហាបានលុះត្រាតែការប្រើប្រាស់ក្រែមលាប បូរមាត់រយៈពេលយូរ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នជាពិសេស។
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) និងរោងចក្រកែសម្ផស្ស និយាយថា ចំនួនជាតិសំណដែលមានតិចតួចណាស់ដែលគ្មានគ្រោះថ្នាក់។ ដូច្នេះជាមួយនឹងចំនួនតិចតួច វាពិតជាគ្មានអ្វីជាបញ្ហានោះទេ ប៉ុន្តែវាអាចទៅជាបញ្ហាបានលុះត្រាតែមានចំនួនប្រើប្រាស់ច្រើន ព្រោះតែការពុលរបស់សំណ៕ វត្តី/Cambodia News