ម្ចាស់ស្នេហ៍ ឱក សុគន្ធកញ្ញា ជាអ្នកមានទ្រព្យស្ដុក
ភ្នំពេញ៖ តារាចម្រៀងបែបយុវវ័យ ឱក សុគន្ធកញ្ញា ត្រូវបានមហាជន និងអ្នកគាំទ្រមើលឃើញថា នាងមិនត្រឹមតែ អាចលេចធ្លោរជាងគេផ្នែកសំឡេង និងក្បាច់រាំទេ ថែមទាំងស៊ីដាច់គេ ខាងផ្សព្វផ្សាយពាណិជ្ចកម្ម ដែលហាក់មាននាងស្ទើរតែគ្រប់ផ្ទាំង និងវីដេអូផ្សព្វផ្សាយ ពាណិជ្ជកម្មពីបណ្ដាក្រុមហ៊ុនធំៗនានា ។
ឱក សុគន្ធកញ្ញា ត្រូវមហាជនភាគច្រើន បាននិយាយថា មានទំនាក់ទំនងជាមួយលោក រ៉េតធី ដូណា ជាអ្នកនិពន្ធបទភ្លេងល្អៗ ឲ្យនាង ។ កន្លងមក
សារព័ត៌មានក្នុងស្រុក បានផ្គូរផ្គង ឱក សុគន្ធកញ្ញា ជាមួយលោក រ៉េតធី ដូណា ថាជាគូស្នេហ៍ និងគ្នា។ប្រភពចេញពីអ្នកជិតដិតបំផុត របស់នាង ឱក សុគន្ធកញ្ញា តារាចម្រៀងល្បីល្បាញប្រចាំស្រុកខ្មែរ បាននិយាយថា ឱក សុគន្ធកញ្ញា គ្មានទំនាក់ទំនងស្នេហាអ្វីទាំងអស់ ជាមួយតន្រ្តីករមាឌធំ លោក រ៉េតធី ដូណា ព្រោះកន្លងមក អ្វីៗចេញមកពីការផ្សំផ្គុំ នៃអ្នកសារព័ត៌មាន មិនមែនជាការពិត សូម្បីតែបន្តិច ។
គូស្នេហ៍ពិតប្រាកដរបស់ ឱក សុគន្ធកញ្ញា ត្រូវបានគេទម្លាយថា គឺជាកូនប្រុសអ្នកមានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភម្នាក់ ដែលមានខ្សែស្រឡាយកូនកាត់ចិន វ័យស្របាក់ស្របាលនឹងនាង ឱក សុគន្ធកញ្ញា ខណៈដែលប្រុសសង្ហាម្នាក់នេះ តែងតែចេញចូលហាងសំអាងការរបស់នាង ជាញឹកញាប់។ តែគ្មានអ្នកណាចាប់អារម្មណ៍ថា ជាសង្សាររបស់ ឱក សុគន្ធកញ្ញា នោះទេ ព្រោះគេបានចាប់អារម្មណ៍តែលើ លោក ដូណា ប៉ុណ្ណោះ ។ ប្រភពបានបន្តថា ពួកគេស្រឡាញ់គ្នា តាំងពីដើមឆ្នាំ ២០១១មកម្ល៉េះ តែនាងពូកែលាក់រឿងនេះខ្លាំងណាស់ គ្មានអ្នកណាដឹងនោះទេ៕ ស.រ/Cambodia News