សាលា រាជធានីភ្នំពេញ ប្រារព្ធពិធី បង្សុកូល ដល់អ្នកស្លាប់ នៅកោះពេជ្រ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ សាលារាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូល ដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុ រត់ជាន់គ្នាលើស្ពានកោះពេជ្រ នៅស្តូបក្បែរស្ពាននាគ។
ពិធីនេះក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការ សាលារាជធានីភ្នំពេញ រួមនឹងសាលាខណ្ឌទាំង ៩ និងមានការរាប់បាត្រ ប្រគេនទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួន ១០៨ អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជនរងគ្រោះ ដែលបានបាត់បង់អាយុជីវិត ក្នុងហេតុការណ៍រត់ជាន់គ្នាលើស្ពានកោះពេជ្រ។
គួររំលឹកថា ឧបទ្ទវហេតុរត់ជាន់គ្នាលើស្ពានកោះពេជ្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ បានបណ្តាលអោយមនុស្ស ប្រមាណជាង ៣៤០ នាក់ ស្លាប់ និងជាង ៧០០ នាក់ទៀត បានរងរបួស នៅស្ពានពេជ្រ នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយគិតមកដល់ឆ្នាំ២០១៣នេះ គឺខួប៣ឆ្នាំហើយ នៃព្រឹត្តការណ៍រត់ជាន់គ្នាស្លាប់ នៅលើស្ពាន កោះពេជ្រ៕ Cambodia News