តុលាការកំពូលបើកសវនាការអ្នកស្រីយ៉ោម បុប្ផា ព្រឹកនេះ
ភ្នំពេញ ៖ តុលាការកំពូលនាវេលាម៉ោង៨ព្រឹកថ្ងៃទី២២ វិច្ឆិកា ២០១៣ នេះ បានបើកសវនាការរឿងក្តីអ្នកស្រីយ៉ោម បុប្ផា ដោយការតាមដាន និងចាប់អារម្មណ៍ពី សហគមន៍ជាតិនិងអន្ដរជាតិ ជាពិសេស បណ្ដាអង្គការក្រៅរដ្ឋាភិបាល ដែលតាមដាន ទៅលើករណីរបស់អ្នកស្រី ។
នៅមុនសវនាការ នៅឯខាងក្រៅ បរិវេណតុលាការកំពូល សកម្មជន អ្នកបឹងកក់ អ្នកបុរីកីឡា និងថ្មគោល បាននាំគ្នា សុំឱ្យដោះលែងអ្នកស្រីយ៉ោម បុបា្ផ ដោយបានលើកឡើងថា អ្នកស្រី ពុំមានកំហុសនោះទេ គឺអ្នកស្រី គ្រាន់ធ្វើការតែតវ៉ា ដើម្បីការពារដីរបស់អ្នកស្រី នៅតំបន់បឹងកក់តែប៉ុណ្ណោះ ។
អ្នកស្រីយ៉ោម បុប្ផា នៅសល់ តែមួយឆ្នាំបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាត់ឱ្យជាប់ទោស៣ឆ្នាំ មកដល់សាលាឧទ្ធរណ៍ បន្ធូរបន្ថយទោស មួយឆ្នាំ នៅសល់២ឆ្នាំ ហើយអ្នកស្រីបានអនុវត្ដទោស មួយឆ្នាំរួចហើយ៕ Cambodia News