គណ​បក្ស​ប្រឆាំង ​ជួប​ជុំរ​ម្លឹក​ខួប ​អ្នក​ស្លាប់ ​នៅ​កោះ​ពេជ្រ​

ភ្នំពេញ៖ នា​រសៀល​ម៉ោង​ជាង ៣​រសៀល ថ្ងៃទី​២១​វិច្ឆិកា​នេះ​ ​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ២០០ នាក់ បាន​ជួបជុំ​នៅ​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ នៅ​កោះ​ពេជ្រ ដើម្បី​​ប្រា​រព្ធ​ពិធី​បុណ្យ​រម្លឹក​ខួប​អ្នកស្លាប់ នៅ​កោះ​ពេជ្រ ក្នុង​យប់​បង្ហើយ នៃ​ពិធី​បុណ្យ​អុំទូក កាលពី​ថ្ងៃ​ទី​២២​វិច្ឆិកា ឆ្នាំ​២០១០​។

ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ និងយុវជន គណបក្សសង្គ្រោះជាតិ ជួបជុំរម្លឹកខួប អ្នកស្លាប់ នៅកោះពេជ្រ។
ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ និងយុវជន គណបក្សសង្គ្រោះជាតិ ជួបជុំរម្លឹកខួប អ្នកស្លាប់ នៅកោះពេជ្រ។

ពិធី ​ ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​រសៀល​នេះ មិន​មាន​ការរារាំង​ទេ តែ​កម្លាំង​ប៉េអឹម ប៉ូលិស និង​សន្តិសុខ​ខណ្ឌ បាន​ឈរ​ត្រៀម​ត្រា​នៅ​កន្លែង​ប្រារព្ធ​ពិធី​នោះ តែ​មិន​មាន​ការរារាំង ឬក៏​បំបែក​ពិធី​ជួបជុំ​របស់​គណបក្សប្រឆាំង​ទេ​។​

​ សូម​រម្លឹកថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ប៉ា សុជាតិ​វង្ស នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ក៏​គ្រោង​នឹង​ជួបជុំ​រម្លឹក​ខួប​គម្រប់ ៣ ឆ្នាំ ជូន​ដល់​អ្នកស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​បង្ហើយ​ពិធី​បុណ្យុំ​អុំទូក ថ្ងៃទី​២២​វិច្ឆិកា ឆ្នាំ​២០១០​។​

​ព្រឹត្តិការណ៍​នៅលើ​ស្ពាន​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ បាន​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ ៣៥៣ នាក់ និង​របួស​ជិត ៥០០ នាក់​។ អាជ្ញាធរ បាន​សាងសង់​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​ជូន​ដល់​អ្នកស្លាប់ នៅ​កន្លែងកើតហេតុ​។ ចំណែក​ស្ពាន​ពេជ្រ ដែល​កើតហេតុ ត្រូវបាន​វាយចោល បន្ទាប់​ពី​ស្ពាន​ពីរ នៅ​ជិត​នោះ ត្រូវបាន​សាងសង់​រួចរាល់ កាលពី​អំឡុង​ដើមឆ្នាំ​២០១២៕​ ​​Cambodia News

Related Articles

Back to top button
Close
Close