ប្រើ​កាស​ស្ដាប់​បទ​ចម្រៀង​ ប្រឈម​នឹង​ការ​ខូច​ត្រចៀក​

headphoneសុខភាព៖ ជាទូទៅ យើង​តែង​សង្កេតឃើញថា អ្នក​ដែល​និយម​ប្រើ​កាស​ស្ដាប់​បទ​ចម្រៀង​ជាប្រចាំ រមែង​និយាយ​ឮខ្លាំងៗ ហើយ​ស្ដាប់​គេ​និយាយ​មិនសូវ​បាន។ ខាងក្រោម​នេះ គឺជា​ការណែនាំ​របស់​អ្នកវិទ្យាសាស្ត្រ៖

អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា ការ​ស្តាប់​បទ​ចម្រៀង​ដោយ​ប្រើ​កាស​រយៈពេល១ម៉ោង វា​អាច​បំផ្លាញ​ប្រព័ន្ធ​ទទួល​សំឡេង​របស់​យើង​បាន។ លើកដំបូង គឺ​បំផ្លាញ​កោសិកា​រំ​ញ័រ​ផ្នែក​ខាងក្រៅ ​បន្ទាប់មកវា​ធ្វើ​ឲ្យ​ឈឺចាប់​ដល់​ញាណ​ទទួល​សំឡេង​ផ្នែក​ខាងក្នុង។

ដូច្នេះ បើ​មិន​ចង់​ឲ្យ​ញាណ​ទទួល​សំឡេង​មានការ​ឈឺចាប់ និង​ឆាប់​ខូច​ប្រព័ន្ធ​រំ​ញ័រ​សំឡេង​ទេនោះ យើង​មិនគួរ​ស្តាប់​បទ​ចម្រៀង​ដោយ​ប្រើ​កាស​ដាក់​ក្នុង​ត្រចៀក​ឡើយ៕ ​Cambodia News

Related Articles

Back to top button
Close
Close