ច្បាប់ថ្មី អ្នកមិនពាក់មួយសុវត្ថិភាព នឹងត្រូវពិន័យ ១៥.០០០រៀល
ភ្នំពេញ៖ថ្លែងនៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដី ពីកត្តាហានិភ័យលើការមិនពាក់មួកសុវត្ថិភាព និងការបើកក្រោមឥទ្ធិពល នៃគ្រឿង ស្រវឹង នៅក្រសួងព័ត៌មាន ដែលមានរយៈពេលមួយថ្ងៃកន្លះចាប់ពីថ្ងៃទី២១ ខែវិច្ឆិកាដល់ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឲ្យម៉ូតូមួយ ជិះគ្នាតែបី ប៉ុណ្ណោះ រួមមានឪពុក-ម្ដាយ និងកូនតូចម្នាក់ ហើយក្នុងចំណោមអ្នកជិះម៉ូតូចំនួនបីនាក់ត្រូវតែពាក់មួក សុវត្ថិ ដូចគ្នា។
ជាមួយ គ្នានោះ លោក ឈួន វ៉ន តំណាងគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា សេចក្ដីពា្រងច្បាប់ ចរាចរណ៍ផ្លូវគោក ថ្មីដែលកំពុងតែស្ថិត នៅក្នុងការពិភាក្សា គ្នារវាង អ្នកបង្កើតច្បាប់ និងដៃគូរពាក់ព័ន្ធ មានការពិន័យលើអ្នក មិនពាក់មួកសុវត្ថិភាព ចំនួន១៥.០០០រៀល លើសច្បាប់ចាស់ដែល ពិន័យ ត្រឹមតែ៣០០០រៀល។
លោក ឈួន វ៉ន បន្តថា ដោយមានប្រជាជនមួយចំនួន ពិសេសយុវជន គាត់អាងថា ការពិន័យត្រឹមតែបីពាន់រៀល មាន លក្ខណៈតិចតួចសម្រាប់គាត់ អញ្ជឹងគាត់នៅតែអត់ពាក់មួកសុវត្ថិភាព ដូច្នេះយើងសេចក្ដីពា្រងច្បាប់ថ្មី ដែលនឹង ពិន័យ១.៥០០រៀល សម្រាប់អ្នកមិនពាក់មួកសុវត្ថិភាព។ ការបង្តើតច្បាប់ថ្មីនេះ ដោយសារការស្លាប់ បាត់បងជីវិតដោយសារ ការមិនពាក់ មួកសុវត្ថិភាព មានភាគរយច្រើន។
បើតាមការបញ្ជាក់របស់ លោក ឈួន វ៉ន គ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១២សម្លាប់មនុស្ស ជិត២០០០នាក់ ហើយ ថវិកាជាតិខាតបងមានចំនួន៣២០លានដុល្លារ ហើយយុវជនជាអ្នកប្រឈមខ្លាំង ជាងគេចាប់ពីអាយុ៣០ឆ្នាំ ចុះក្រោម៕ Cambodia News