Facebook អាចធ្វើឲ្យតំណាងរាស្ត្រ និងប្រជាពលរដ្ឋកាន់តែមានភាពជិតស្និទ្ធ
ភ្នំពេញ ៖ បណ្តាញទំនាក់ទំនងសង្គម Facebook កំពុងវាយលុកនៅក្នុងប្រទេសកម្ពុជា ទាំងប្រជាពល រដ្ឋ សិស្សនិសិត មន្ត្រីរាជការ មួយចំនួនកំពុងប្រើប្រាស់ប្រហែលជាង១,២លាននាក់ប្រើ Facebook ។ ដើម្បីចែករំលែករូបថត ព័ត៌មានផ្សេងៗ ការបញ្ចេញមតិយោបល់ និងទំនាក់ទំនង ជាមួយមិត្តភក្តិ។
ហើយវាអាចជាមធ្យោបាយមួយសម្រាប់អោយប្រជាពលរដ្ឋបញ្ចេញទុក្ខកង្វល់ មួយចំនួនដែលពួកគេជួបប្រទះសព្វថ្ងៃ អោយថ្នាក់លើក៏ដូចជាតំណាងរាស្ត្រ បានដឹង ជួយដោះស្រាយបញ្ហាដែលបានស្នើឡើងដោយប្រជារាស្ត្រ តាមរយៈFacebook ។
តំណាងរាស្ត្រប្រទេសកម្ពុជានៅក្នុងអាណត្តិនេះត្រូវតែសកម្ម ជាងមុននិងបម្រើផលប្រយោជន៍ប្រជារាស្ត្រអោយបានច្រើនសមនឹងការផ្តល់ សេចក្តីទុកចិត្តដោយប្រជារាស្ត្រ។ ការទំនាក់ទំនងជាមួយអ្នកបោះឆ្នោតតាមរយ: FB គួរត្រូវបានធ្វើឡើងដោយតំណាងរាស្ត្រទាំង១២៣រូប ទោះថា ព័ត៌មានខ្លះពិតតំណាងរាស្ត្រគួរដោះស្រាយ បើមិនពិតបោះវាចោលទៅ
វានឹងប្រសើរណាស់ដែលអ្នកនយោបាយ ទាំងអស់អាចចាប់យកសារព័ត៌មានសង្គមដូចជា Facebook ដើម្បីធ្វើអោយទំនាក់ទំនង របស់គាត់ ជាមួយប្រជាជនកាន់តែជិតស្និទ្ឋនិងមានប្រសិទ្ធភាព។ ប៉ុន្តែវានឹងក្លាយជារឿងមួយគួរអោយអាសូរ្យណាស់ សម្រាប់កម្ពុជាបើសិនជាអ្នកនយោបាយមិនបានរួមគ្នាធ្វើការបម្រើរាស្ត្រ ប៉ុន្តែសាបព្រួសការស្អប់គ្នា ហើយនាំអោយប្រទេសជាតិ បែកបាក់ ស៊ីសំណូក ប្រព្រឹត្តអំពើពុករលួយវិញនោះ៕ Cambodia News