កំណើន​សេដ្ឋកិច្ច​អូស្ត្រាលី​អាច​នឹង​មាន​ភាព​ផុយ​ស្រួយ

អង្គការ​សហប្រតិបត្ដិ​ការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ហៅកាត់​ថា OECD បាន​​បន្ទាប​ការព្យាករ​​របស់​ខ្លួន​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​ពិភពលោកពី ៣,១ ភាគរយ​ ទៅ​ ២,៧ ភាគរយ​សម្រាប់​ឆ្នាំនេះ ហើយថា​ក្នុង​​ឆ្នាំ​ក្រោយ​កំណើន​សេដ្ឋកិច្ច​នឹងធ្លាក់ពី​៤% ទៅ​ទៅ​៣,៦%​វិញ​​។

អ្នក​​ ព្យាករណ៍​ពិភពលោក​​ម្នាក់​ដែល​ធ្លាប់​​បាន​​ព្យាករណ៍​ថា​​ សេដ្ឋកិច្ច​អូស្ត្រាលី​នឹង​មាន​កំណើន​នោះ​​ បែរ ​ទៅ​ជា​​​ព្រមាន​ឲ្យដឹងថា​សេដ្ឋកិច្ច​​​ប្រទេស​នេះ​អាច​នឹង​មានភាព​ផុយ​ ស្រួយ​​​ទៅ​វិញ។

គេ​រំពឹង​ថា​សេដ្ឋកិច្ច​ប្រទេស​អូស្ត្រាលី​នឹង​កើន​ ឡើង​ប្រមាណ​ជា ២,៥ ភាគរយ​ ប៉ុន្តែ​អង្គការ​ OECD ​និយាយ​ថា​ដើម្បី​ទទួល​បាន​នូវ​កំណើន​នេះ អូស្ត្រាលី​ត្រូវ​តែ​រក្សា​អត្រាការប្រាក់​ឲ្យ​នៅ​ទាប និង​ធ្វើ​កំណែ​ទម្រង់​ពន្ធដារ​​ដើម្បី​ធ្វើ​ឲ្យ​ពន្ធ​លើ​អចលន​វត្ថុ​មាន​មាន ​ប្រសិទ្ធិភាព​និង​កាត់​បន្ថយ​ពន្ធសាជីវកម្ម​ណា​ដែល​ចាំបាច់៕ (Radio Australia)

Related Articles

Back to top button
Close
Close