យុវជន ២នាក់ ដែលពាក់ព័ន្ឋក្នុងអំពើហិង្សានៅស្ទឹងមានជ័យនឹងត្រូវបញ្ជូនទៅពន្ឋនាគារព្រៃស

ហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងមានសមត្ថកិច្ច និងហ្វូងបាតុកររោងចក្រ (SL) កាលពីព្រឹកថ្ងៃអង្គារ ទី១២ វិច្ឆិកា។
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ វិច្ឆិកានេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេច ចោទប្រកាន់ជាផ្លូវការហើយទៅលើយុវជន ២នាក់ ដែលពាក់ព័ន្ឋក្នុងអំពើហិង្សានៅមុខវត្តស្ទឹងមានជ័យ ក្នុងនោះរួមមាន៖ បទប្រឆាំងនឹងអ្នករាជការសាធារណៈតាមមាត្រា ៥០៣ បទស្ថានទម្ងន់ទោសនៃប្រឆាំងនឹងរាជការ តាមមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ និងបទចោទពីបទបង្កការខូចខាតដោយចេតនា បទប្រមាថតាមមាត្រា៥០២ ។
យុវជនទំាងពីរនាក់នោះម្នាក់ឈ្មោះ មាស នុន អាយុ១៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅកុដិលេខ២ ក្នុងវត្តស្ទឹងមានជ័យ និង ម្នាក់ទៀតឈ្មោះ វណ្ណី វណ្ណន អាយុ១៩ឆ្នាំ ជាអ្នករត់រ៉ឺម៉កដឹកខ្សាច់ឲ្យផ្ទះលក់ខ្សាច់ដែលមានយីហោ គីម ឡុង នៅគល់ស្ពានស្ទឹងមានជ័យ ។
ពេលនេះសំណុំរឿងរបស់យុវជនទាំង២នាក់ នឹងត្រូវបញ្ជូនទៅចៅក្រម ហើយអាចនឹងបញ្ជូនទៅឃុំនៅពន្ឋនាគារព្រៃសនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ៕ Cambodia News