គេហទំព័រ Wikileaks បានចុះផ្សាយនូវការចរចាសម្ងាត់នៅពីក្រោយកិច្ចព្រមព្រៀងភាពជាដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក
គេហទំព័រ Wikileaks បានបញ្ចេញព័ត៌មានពីការចរចាសម្ងាត់នៅពីក្រោយកិច្ចព្រមព្រៀង ពាណិជ្ជកម្មពិភពលោកដ៏ធំបំផុតមួយ ដោយបានបញ្ជាក់ថា សហរដ្ឋអាម៉េរិកបានជំរុញឲ្យមានអំណាចកាន់តែខ្លាំងឡើងស្ដីពីប៉ាតង់ (ប្រកាសនីយបត្រ) និងកម្មសិទ្ធិបញ្ញា។
គេហទំព័រ Wikileaks បានចុះផ្សាយនូវផ្នែកស្ដីពីកម្មសិទ្ធិបញ្ញានៅក្នុងកិច្ចព្រមព្រៀង ភាពជាដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក(Trans Pacific Partnership agreement) ដោយបានលើកឡើងថា ការចរចារវាងប្រទេសទាំង១១នឹងនាំឲ្យច្បាប់អន្តរជាតិមួយនេះនៅពី លើច្បាប់ក្នុងស្រុក។
លោកសាស្ត្រាចារ្យ Thomas Faunce មកពីសកលវិទ្យាល័យជាតិអូស្ត្រាលីមានប្រសាសន៍ថា ការដឹងថាមានចំណុចអ្វីខ្លះដែលធ្វើឲ្យមានការមិនចុះសម្រុះគ្នា នោះ គឺជារឿងសំខាន់។
ដែនដីរាជធានីនៃប្រទេសអូស្ត្រាលី នឹងមានយ៉ាងហោចណាស់រដ្ឋចំនួនបី ឬបួនទៀត គឺជាឧទាហរណ៍ដែលប្រទេសអូស្ត្រាលីបានស្នើសុំឲ្យមានការ ផ្លាស់ប្ដូរដែលជាប្រយោជន៍សម្រាប់សុខភាពសាធារណៈ ហើយដែលបានជួបនឹងការប្រឆាំងដោយផ្ទាល់ពីប្រទេសមួយចំនួនជាពិសេសគឺ សហរដ្ឋអាម៉េរិក។
លោកសាស្ត្រាចារ្យ Faunce មានប្រសាសន៍ថា ឯកសារនោះបានបង្ហាញថា អូស្ត្រាលីកំពុងប្រឆាំងទៅនឹងតុលាការប័ណ្ណប៉ាតង់ និងការដាក់លក្ខខណ្ឌចំពោះឱសថស្រាវជ្រាវដែលពុំមានម៉ាកល្បី។ លោកមានប្រសាសន៍ថា ឥឡូវនេះអ្នកបោះឆ្នោតអាចទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវ ប្រសិនបើប្រទេសអូស្ត្រា លីដកខ្លួនថយ៕ (Radio Australia)